ជាតិ
សង្គមជាតិ
អ្នកសារព័ត៌មាន​ជា​តួឯក​ក្នុងការ​កម្ចាត់​អំពើពុករលួយ
10, Dec 2014 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ៩ធ្នូ​ម្សិលមិញ​លោក​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​សរសើរ​សកម្មភាព​របស់​អ្នកសារព័ត៌មាន​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​នៅ​កម្ពុជា។សម្រាប់​លោក​ឱម​យ៉ិនទៀង​អ្នកសារព័ត៌មាន​គឺជា​តួអង្គ​ឯក​ក្នុង​រឿង​ប្រឆាំង​អំពើពុករលួយ​ដែល​មិនអាច​ខ្វះ​បាន។



លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ​ក៏បាន​សរសើរចំៗចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បាន​ចូលរួម​ប្រឆាំង​អំពើពុករលួយ​យ៉ាងសកម្ម​នៅ​កម្ពុជា។ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​មានដូចជា​កាសែត​រស្មី​កម្ពុជា​និង​សារព័ត៌មានថ្មីៗជាដើម។

ក្នុង​ទិវា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ដែល​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ​តួនាទី​ដ៏​វិសេសវិសាល​របស់​អ្នកសារព័ត៌មាន​កាលពី​ម្សិលមិញ​លោក​ឱម​យ៉ិនទៀង​បានបញ្ជាក់​ដ​ច្នេះ​ថា៖« ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺជា​តួឯក​ក្នុងការ​ប្រឆាំង​អំពើពុករលួយ។ហើយ​ព្រឹក​មិញ​ខ្ញុំ​បានឃើញ​អត្ថបទ​មួយ​របស់​សារព័ត៌មានថ្មីៗមាន​ចំណងជើង​ថា​វិធីសាស្ត្រ​បំបាត់​អំពើពុករលួយ​ដ៏​មាន​ប្រសិទ្ធិភាព។អត្ថបទ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​យកមក​សិក្សា​និង​ពិចារណារ​ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន»។




© រក្សាសិទ្ធិដោយ thmeythmey.com