ព័ត៍មានសុខភាព
បើ​ម្តាយ​កើត​ជំងឺស្វាយ តើ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ យ៉ាងដូចម្តេច?
04, Mar 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ស្វាយ គឺជា​ជំងឺ​កាមរោគ ដែល​បង្ករ​ឡើង​ដោយ​បាក់តេរី។ ជំងឺ​នេះ បានចាប់ផ្តើម​ដោយ​ការ​មាន​ដំបៅ ដោយ​មិនមាន​ការឈឺចាប់ ដែលជា​ធម្មតា កើត​នៅលើ​ប្រដាប់ភេទ រន្ធ​គូថ ឬ​នៅលើ​មាត់។



ស្វាយ អាច​រាលដាល ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការប៉ះពាល់​ស្បែក ឬ​ភ្នាស​ដែលមាន​ដំបៅ។ បន្ទាប់ពី​ការឆ្លង​មេរោគ​ដំបូង បាក់តេរី អាច​សម្ងំស្ងៀម នៅក្នុង​ខ្លួន​របស់​អ្នកជា​ច្រើន​ឆ្នាំ មុនពេល វា​ក្លាយជា​សកម្ម​សារជាថ្មី​ម្តងទៀត ដែលនាំអោយ​មាន​ជា​រោគសញ្ញា​កើតមានឡើង។ បច្ចុប្បន្ន ជំងឺស្វាយ អាច​ព្យាបាល​បានជា​សះស្បើយ ពេលខ្លះ ដោយ​គ្រាន់តែ​ជាការ​ចាក់​ពពួក​ប៉េ​នី​ស៊ី​លីន​ត្រឹម​តែមួយ​ដូ​ស។

បើ​មិនមាន​ការព្យាបាល​ទេនោះ ជំងឺស្វាយ អាចធ្វើអោយ​ប៉ះពាល់​ដល់​បេះដូង ខួរក្បាល ឬ​សរីរាង្គ​ផ្សេងទៀត ហើយ​អាច​គម្រាមកំហែង ដល់​អាយុជីវិត​ផងដែរ។ អត្រា​នៃ​ការឆ្លង​ជំងឺស្វាយ នៅក្នុង​សហរដ្ឋ​អា​មេ​រិច ត្រូវបាន​ថយចុះ ក្នុងចំនោម​ស្ត្រី ចាប់តាំងពី​ឆ្នាំ ២០១០ មក ប៉ុន្តែ វា​បាន​កើនឡើង​នៅក្នុង​ចំនោម​បុរស ជាពិសេស បុរស​ដែល​រួមភេទ​ជាមួយ​បុរស។ ដំបៅ​នៅលើ​ប្រដាប់ភេទ ដោយសារតែ​ជំងឺស្វាយ អាចជា​ហេតុ​ធ្វើអោយ​វា មាន​ភាពងាយស្រួល​ក្នុង​ការឆ្លង​មេរោគ​អេដស៍។

ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ អ្នក​អាច​ចម្លងជំងឺ​ស្វាយ ទៅ​កូន​របស់​អ្នក​ដែល​មិនទាន់​កើត។ ជំងឺស្វាយ ដែល​កើត​តាំងពី​កំណើត អាច​បង្កើន​នូវ​នូវ​ហានិភ័យ​នៃ​ការ​រលូត​កូន ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​ទារក​ស្លាប់ បន្ទាប់ពី​កើត​បាន​ពីរ​បី​ថ្ងៃ៕

ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com