ជាតិ
ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល មន្ត្រីជាន់ខ្ពស់​ខ្លះ​តែង​តាំងតែ​សាច់ញាតិ​ខ្លួនឯង!
12, Dec 2014 , 8:20 am        
រូបភាព
នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​គោរព​ច្បាប់​មន្ត្រីជាន់ខ្ពស់​ក្នុងប្រទេស​នោះ គ្មាន​សិទ្ធិ ឬ​មិនអាច​តែងតាំង​កូនចៅ សាច់ញាតិ ឬ​បក្សពួក អោយមាន​តំណែង​ធំ​ស្រេច​តែ​នឹង​ចិត្ត​បានឡើយ។ ប្រសិនបើ សាច់ញាតិ ឬ​បក្សពួក ត្រូវបានតែងតាំង គឺ​ការតែងតាំង​នោះ​ត្រូវធ្វើឡើង​ស្របទៅតាម​សមត្ថភាព និង​តួនាទី។



តែ​នៅក្នុង​ប្រទេស​រំដួល​វិញ គំនិត​បក្សពួក សាច់ញាតិ បានកើត​ឡើង​នៅ​ស្ទើរ​គ្រប់​ទីកន្លែង។ នៅក្នុង​ក្រសួង​ខ្លះ​នៃ​ប្រទេស​រំដួល ងាក​ទៅខាង​ណា​ក៏​ឃើញ​សុទ្ធតែ​សាច់ឈាម​របស់​អ្នកធំ។ មន្ត្រី​ដែល​គ្មាន​ខ្សែរ គ្មាន​ខ្នង ធ្វើ​ការងារ​ច្រើន​ដើម្បី​បានត្រឹមតែ​រស់​ប៉ុណ្ណោះ។ រីឯ​មន្ត្រី​ដែលជា​សាច់ញាតិ ឬ​បក្សពួក​វិញ ពួកគេ​ធ្វើការ​តិច តែ​ទទួលបាន​ផល​លាភ​ក្រៅផ្លូវការ​ច្រើន៕


© រក្សាសិទ្ធិដោយ thmeythmey.com