ជាតិ
សង្គមជាតិ
ស្លាប់៥នាក់របួស៤៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីម្សិលមិញ
×
គិតត្រឹមម៉ោង២រសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៤ មានមនុស្ស៥នាក់បានស្លាប់ និង៤៤នាក់របួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន១៧លើកនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទាំង១៧លើកនោះ បានបណ្តាលឲ្យខូចខាតយានយន្តចំនួន២៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន២១គ្រឿង រថយន្តធុនធំ០៧គ្រឿង រថយន្តធុនតូច០៧គ្រឿង និងអ្នកថ្មើរជើង០២នាក់។
មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីការបើកបរហួសល្បឿនចំនួន០៨លើក មិនគោរពសិទ្ធិ០២លើក ប្រជែងគ្រោះថ្នាក់០៣លើក បត់គ្រោះថ្នាក់០៣លើក និងស្រវឹង០១លើក ក្នុងនោះអ្នកគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន៣៤នាក់។
ដោយឡែកយានយន្តដែលទទួលរងការផាកពិន័យនៅអង្គភាពមានចំនួន៨៦៧គ្រឿង រួមមានរថយន្តទេសចរណ៍គ្រួសារ៨៣គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូចចំនួន៣៦០គ្រឿង រថយន្តដឹកទំនិញធុនតូច១៤១គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំចំនួន១៤គ្រឿង រថយន្តដឹកទំនិញធុនធំ២៦៩គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com