ជាតិ
សង្គមជាតិ
ស្លាប់២នាក់​របួស១៣នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅថ្ងៃនេះ
12, Dec 2014 , 4:23 pm        
រូបភាព
ដោយ: ថ្មីៗ

គិត​ត្រឹម​ម៉ោង២រសៀល​ថ្ងៃទី១២ខែធ្នូ​ឆ្នាំ២០១៤ មាន​មនុស្ស២នាក់​បាន​ស្លាប់ និង១៣នាក់​របួសធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន០៧លើក​នៅ​ទូទាំងប្រទេស​កម្ពុជា។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង០៧លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១២គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន០៨គ្រឿង រថយន្ត​ធុន​តូច០៣គ្រឿង រថយន្ត​ធុន​ធំ០១គ្រឿង។
មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​កត្តា​ល្បឿន០៣លើក ប្រជែង​គ្រោះថ្នាក់០១លើក មិន​គោរព​សិទ្ធិ០១លើក បត់​គ្រោះថ្នាក់០១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១១នាក់។

ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៤៩៤គ្រឿង រួមមាន​រថយន្ត​ទេសចរណ៍​គ្រួសារ៩៨គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួន១៥៥គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច៨១គ្រឿង និង​រថយន្ត ដឹកទំនិញ​ធុន​ធំ១៦០គ្រឿង៕





© រក្សាសិទ្ធិដោយ thmeythmey.com