ជាតិ
សង្គមជាតិ
កំណាព្យ៖ ខំ​អោយ​ផុត​ខើច
13, Dec 2014 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ៖ ខំ​អោយ​ផុត​ខើច ដោយ អ្នក​ស្រី កែវ ច័ន្ទបូរណ៍



ហេតុតែ​ក្រីក្រ ខំប្រឹង​ត្រដរ ធ្វើការ​លំបាក
ដើម្បី​រកប្រាក់​ជួយ គ្រួ​តោកយ៉ាក ពុំមាន​ស្រាន្តស្រាក
មួយនា​ទីណា។

អាសូរ​កូន​ខ្មែរ អ្នកក្រ​ស្រុកស្រែ អ្នកក្រុង​ស្រុក​ផ្សារ
រស់​ព្រឹក​ខ្វះ​ល្ងាច ក្រពះ​ក្តៅ​ផ្សា ខាន​ចូល​សាលា
ព្រោះតែ​ខើច​ខ្វះ។

សង្ឃឹមលើ​អ្វី ជាតិ​អ្នក​ក្រក្រី ក្រៅពី​បន់ព្រះ
បើ​លោក​ភ្លេច​ជួយ យើង​ព្រួយ​ខ្លាំងណាស់ បើ​មិន​បម្រះ
ខ្លួនរ​ស់ម្តេច​បាន?

មានតែ​ពឹង​ខ្លួន ព្យាយាម​មាំមួន អោយបាន​ថ្កើងថ្កាន
តក់ៗតួច​តិច ច្បិច​យក​អោយបាន ប្រឹងរៀន​កុំ​ខាន
ប្រឹង​ខំ​កុំ​ខើច។

ដក​ស្រង់ចេញពី​ Chanbo Keo


© រក្សាសិទ្ធិដោយ thmeythmey.com