ជាតិ
សង្គមជាតិ
ស្លាប់៦នាក់​របួស១៤នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កាលពី​ម្សិលមិញ
15, Dec 2014 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ

គិត​ត្រឹម​ម៉ោង២រសៀល​ថ្ងៃទី១១ខែធ្នូ​ឆ្នាំ២០១៤ មាន​មនុស្ស៦នាក់​បាន​ស្លាប់ និង១៤នាក់​របួសធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១១លើក​នៅ​ទូទាំងប្រទេស​កម្ពុជា។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង១១លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៧គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៣គ្រឿង រថយន្ត​ធុន​ធំ០២គ្រឿង រថយន្ត​ធុន​តូច០២គ្រឿង។
មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន០៦លើក ប្រជែង​គ្រោះថ្នាក់០១លើក បត់​គ្រោះថ្នាក់០១លើក និង​ស្រវឹង០១លើក ចត​គ្មាន​ភ្លើង​សញ្ញា០១លើក និង​កត្តា​យានយន្ត០១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន២០នាក់។

ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន១១០គ្រឿង រួមមាន​រថយន្ត​ទេសចរណ៍​គ្រួសារ១២គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួន៣៣គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច២៤គ្រឿង រថយន្ត ដឹកទំនិញ​ធុន​ធំ៤១គ្រឿង៕





© រក្សាសិទ្ធិដោយ thmeythmey.com