ជាតិ
សុខភាព
ម៉ាឡេស៊ី​​ផ្សព្វផ្សាយ​​ពី​​ទេសចរណ៍​​សម្រាប់​​ការ​ព្យាបាល​​ដល់​​ពលរដ្ឋ​​ខ្មែរ​
15, Dec 2014 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមប្រឹក្សា​ថែទាំ​សុខភាព​ម៉ាឡេស៊ី​សម្រាប់​ដំណើរ​កម្សាន្ត (MHTC) បានរៀបចំ​ការផ្សព្វផ្សាយ​មួយ​កាលពីពេលថ្មីៗនេះ ដើម្បី​បង្ហាញ​អំពី​ការផ្តល់សេវា​សុខភាព​ដ៏​ល្អ​នៃ​ប្រទេស​ម៉ាឡេស៊ី ដល់​ពលរដ្ឋ​ខ្មែរ។


ប្រទេស​ម៉ាឡេស៊ី​បានទទួល​កំណើន​នៃ​អ្នក​ទេសចរណ៍​ដែល​ភ្ជាប់​ជាមួយ​ការស្វែងរក​សេវា​សុខភាព​ពី​ប្រទេស​នានា ពី៥៨៣ ០០០នាក់​ក្នុង​ឆ្នាំ២០១១ ដល់៧៧០ ០០០ នាក់​ក្នុង​ឆ្នាំ២០១៣ ។ ក្នុងចំណោម​នោះ​ក៏មាន​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ដែល​បាន​ស្វែងរក​សេវា​ព្យាបាល​ជំងឺ​មួយចំនួន​ដូចជា៖ បេះដូង ក្រពះ ពោះវៀន ដុំ​ពក និង​ការព្យាបាល​ត្រចៀក ភ្នែក ច្រមុះ បំពង់ក។

យើង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​MHTC ប្រទេស​ម៉ាឡេស៊ី គឺជា​គោលដៅ​ទេសចរណ៍​សម្រាប់​ការព្យាបាល​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​បានផ្តល់​ការព្យាបាល​មានគុណ​ភាពជា​លក្ខណៈ​ស្តង់ដារ​ពិភពលោក។ លោក Vincent Gooi អ្នកគ្រប់គ្រង​ការអភិវឌ្ឍន៍​ទីផ្សារ​រ​បស់ MHTC បាន​មានប្រសាសន៍ថា៖«ប្រទេស​ម៉ាឡេស៊ី​ផ្តល់​ការថែទាំ​ព្យាបាល​ដែល​គុណភាព​ខ្ពស់​ជា​លក្ខណៈ​ស្តង់ដារ​ពិភពលោក ទៅតាម​តម្លៃ​ដែល​ប្រកួតប្រជែង​ល្អ​បំផុត ហើយ​ប្រជាជន​កម្ពុជា​កំពង់​ចាប់ផ្តើម​ទទួលស្គាល់​ប្រទេស​ម៉ាឡេស៊ី​ជា​គោលដៅ​ដែល​ផ្តល់​ការព្យាបាល​សុខភាព​ដែលមាន​គុណភាព​ខ្ពស់»។

សេចក្តីប្រកាស​ព័ត៌មាន​របស់​MHTC បញ្ជាក់ថា កំណើន​នៃ​តម្រូវការ​ព្យាបាល​នៅក្នុង​តំបន់ មានការ​កើនឡើង​ដោយសារ​សេវា​ដែល​បម្រើ​ដោយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ដែលមាន​បទពិសោធន៍ និង​មាន​សមត្ថភាព​ដែល​បានទទួល​ការបណ្តុះបណ្តាល​យ៉ាង​ពិសេស​នៅក្នុង​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ចក្រភព​អង់គ្លេស។ ហើយ​ថា ថ្មីៗនេះ មន្ទីរពេទ្យ​ឯកជន​ម៉ាឡេស៊ី បានទទួល​ពានរង្វាន់​ចំនួន៣ ក្នុងចំណោម​ពានរង្វាន់៩អំឡុងពេល​ប្រារព្ធ​ពិធី​ផ្តល់រ​ង្វាន់ IMTJ Medical Travel ឆ្នាំ២០១៤ ក្នុង​ទីក្រុង​ដូ​បៃ ក្នុង​ខែមីនា ឆ្នាំ២០១៤ ។

MHTC បើក​មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​ដេ​ល​ចាប់ដំណើរការ​ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៦ ល្ងាច ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ដើម្បី​ឆ្លើយតប​រាល់​សំណួរ​របស់​អតិថិជន។

ទូរ​សព្ទ៖ + 603 272 68 688
អ៊ីមែល៖ [email protected]


© រក្សាសិទ្ធិដោយ thmeythmey.com