ជាតិ
សង្គមជាតិ
ផ្ទះសារមន្ទីរដំបូងបង្កើតដោយមគ្គុទ្ទេសក៍ទេសចរណ៍
×
សៀមរាប៖ ផ្ទះមួយខ្នង ត្រូវបានរចនាដូចទៅនឹងសារមន្ទីរមួយ ដែលមានទំហំតូចល្មម ប៉ុន្តែស្ថិតក្នុងបរិយាកាសទាក់ទាញបំផុត។ ម្ចាស់គេហដ្ឋាន និងជាអ្នករចនា តុបតែងដោយសា្នដៃខ្លួនឯងផ្ទាល់ គឺជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប ដែលស្រលាញ់និងចូលចិត្តវិស័យវប្បធម៌ តាំងពីដើមមក។
លោក រ៉េត សាមុត គឺជាយុវជនខ្មែរដំបូង ដែលបានបង្កើត និងច្នៃផ្ទះរបស់លោក ដូចទៅនឹងសារមន្ទីរតូចមួយ។ ចាប់ពីខ្លោងទ្វាចូល មានរចនាជាក្បូរក្បាច់រូបចម្លាក់ប្លែកៗ ដែលម្ចាស់ផ្ទះ អះអាងថា ពុំមាននៅតាមប្រាសាទរបស់ខ្មែរឡើយ គឺរចនាបថទាំងអស់ លោកបានបង្កើត នឹងច្នៃប្រឌិត ចេញពីស្នាដៃលោកពិតៗ ។
© រក្សាសិទ្ធិដោយ thmeythmey.com