កីឡាជាតិ
ជាតិ
Hun Sen Cup ឈប់​ទទួល​ពាក្យ​ត្រឹម​ម៉ោង៤ ល្ងាច​ស្អែក
16, Dec 2014 , 10:42 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានចេញ​សេចក្ដីជូនដំណឹង​មួយ​ថា​ឈប់​ទទួលបាន​ពាក្យសុំ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លំដាប់​ទី២ប្រចាំ​ប្រទេស​កម្ពុជា Hun Sen Cup 2015 នៅ​ថ្ងៃទី១៧ ខែ ធ្នូ ស្អែក​នេះ​វេលា​ម៉ោង៤ ល្ងាច​ពោលគឺ​ក្រុម​ទាំងអស់​ត្រូវមាន​ឯកសារ​គ្រប់គ្រាន់​ត្រឹម​ថ្ងៃ​ឈប់​ទទួល​ពាក្យ។



យោងតាម​លិខិត​លេខ៥០៤/១៤ស.ប.ក​ចុះ​ថ្ងៃទី ១២ ធ្នូ ឆ្នាំ២០១៤ ខាងលើនេះ​ក្រោយពេល​បិទ​លែង​ទទួល​ពាក្យ​ចំនួន២ ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៩ ខែធ្នូ វេលា​ម៉ោង ៩ ព្រឹក​និង​មាន​ប្រជុំ​ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល​នៅ​ស្នាក់ការ​របស់​សហព័ន្ធ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ។

ពានរង្វាន់​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី៨ ខែ មករា ដល់ ១៩ ខែ មីនា ឆ្នាំ២០១៥ ខាងមុខ។ ដោយ​ចែកជា២ ដំណាក់កាល។ដំណាក់កាល​ដំបូង​ធ្វើឡើង​នៅតាម​តំបន់​នានា​មកពី​ជុំវិញ​ប្រទេស​ចាប់ពី​ថ្ងៃទី ០៨ ដល់​ថ្ងៃទី១៤ខែមករា និង ដំណាក់កាល​ចុងក្រោយ​ធ្វើឡើង​បន្ទាប់ពី​ស្វែងរក​ក្រុម​ខ្លាំង​តាម​តំបន់​ឡើងមក​ប្រកួត​ជាមួយ​ក្រុម​ផ្សេងទៀត​ដែលមាន​ឈ្មោះ​ក្នុង​លី​ក​កំពូល​កម្ពុ​ជាមាន​កៅអី​រួចជាស្រេច​ចាប់ពី​ថ្ងៃទី២១ ខែមករា​ដល់​ថ្ងៃទី១៤ ខែ​មិនា ឆ្នាំ២០១។

តាម​គម្រោង​វគ្គ​ជម្រុះ​ដំបូង​បាន​បែង​ចែកជា៦ ផ្សេងគ្នា​មាន៖
១) តំបន់​រាជធានី​ភ្នំពេញ (៣ ពូ​ល)៖១.ខណ្ឌ៧មករា ២.ចំការមន៣.ទួលគោក៤.ដូនពេញ៥.ឫស្សីកែវ៦.សែន​សុខ៧.ពោធិ៍​សែន​ជ័យ៨.ដង្កោ៩.មានជ័យ  ១០.ជ្រោយចង្វារ១១.ច្បារអំពៅ១២.ព្រែក​ព្នៅ១៣.ក្រសួងការពារជាតិ១៤.សាកលវិទ្យាល័យ​វេ​ស្ទើ​ន១៥.គិរីវង់​សុខ​សែន​ជ័យ​និង ១៦. អាល់​ប៊ី​រិច​នី​ហ្គា​តា​ភ្នំពេញ។
២) តំបន់​ខាងកើត៖ព្រៃវែង, ស្វាយរៀង, កំពង់ចាម, កណ្តាល, ត្បូងឃ្មុំ
៣) តំបន់​ខាងលិច៖ប៉ៃលិន, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ
៤) តំបន់​កណ្ដាល៖កំពង់ធំ, សៀមរាប, បន្ទាយមានជ័យ, ឧ​ត្ត​រ​មានជ័យ, ព្រះវិហារ
៥) តំបន់​ខាងត្បូង៖តាកែវ, កំពត, កែប, ព្រះសីហនុ, កោះកុង
៦) តំបន់​ខាងជើង៖មណ្ឌល​គី​រី, រតនៈគីរី, ក្រចេះ, ស្ទឹងត្រែង។

សម្រាប់​ក្រុម​នៅ​មិនទាន់​ដាក់ពាក្យ​ឬ នៅ​ខ្វះ​ឯកសារ​សូម​រួសរាន់​ទាក់ទង​ទៅ​លោក​យាន ឈាង តាម​លេខ​ទូរ​សព្ទ (+៨៥៥) ០១៦/០១១-៨២០៨៨២ ឬ អ៊ី​ម៉ែ​ល​



© រក្សាសិទ្ធិដោយ thmeythmey.com