ជាតិ
ពីនេះ ពីនោះ
ផលិតផល​ច្នៃ​ពី​ឈើប្រណិត​ប៉ៃលិន ក្នុង​ពិព័រណ៍​នៅ​កោះ​ពេជ្រ
16, Dec 2014 , 11:47 am        
រូបភាព
ដោយ:


ផលិតផល​ធម្មជាតិ និង​ផលិតផល​កែច្នៃ ជាច្រើន​មុខ ដែលមាន​សក្តានុពល​បំផុត​ប្រចាំ​ទី​រួម​ខេត្ត​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានមក​បង្អួត​គ្នា​នៅក្នុង​ពិធី​តាំងពិព័រណ៍​ផលិតផល​នាំចេញ នាំចូល និង​ខេត្ត​មួយ​ផលិតផល​មួយ​កម្ពុជា លើក​ទី៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ចាប់ពី​ថ្ងៃទី១៥-១៨ ខែធ្នូ ឆ្នាំ២០១៤នេះ។ ក្នុងនោះ​ក៏មាន​ការតាំង​លក់​ផលិតផល​បរទេសមួយ​ចំនួន​ផងដែរ។ ជាមួយគ្នានេះ ខេត្ត​ប៉ៃលិន បាន​បង្អួត​ផលិតផល​គ្រឿងសង្ហារិម​ច្នៃ​ពី​ឈើប្រណិត​ជាច្រើន​ប្រភេទ​ដូចជា ធ្នង់ បេង ក្រញូង ម្រះព្រៅ មៀន និង​ប្រភេទ​ឈើ​ចំរុះ​ដ៏​ស្រស់ស្អាត​ជាច្រើន​ផ្សេងទៀត។



សូម​អញ្ជើញ​ទស្សនា​រូបចម្លាក់​ធ្វើ​ពី​ឈើប្រណិត​មកពី​ខេត្ត​ប៉ៃលិន ដូចតទៅ៖


© រក្សាសិទ្ធិដោយ thmeythmey.com