ជាតិ
សង្គមជាតិ
​​កិ​ច្ច​ប្រ​ជុំ​​ថ្នា​ក់​​​តំ​ប​ន់​​​ស្តី​ពី​​​ឋ​ប​នី​យ​​​ជី​វ​​​ម​ណ្ឌ​ល​​​អា​ស៊ី​អា​គ្នេ​យ៍​​​និ​ង​​​ប៉ា​ស៊ី​ហ្វិ​ក​​រៀ​ប​ចំ​​ធ្វើ​​​នៅ​​​សៀ​ម​រា​ប​​
16, Dec 2014 , 2:25 pm        
រូបភាព
កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី៨ស្តីពី​ឋបនីយ​ជីវ​មណ្ឌល​អាស៊ីអាគ្នេយ៍​កិច្ចប្រជុំ​លើ​ទី២នៃ​បណ្តាញ​ឋបនីយ​ជីវ​មណ្ឌល​អាស៊ី-ប៉ាស៊ីហ្វិក​និង​សិក្ខាសាលា​លើក​ទី៣ស្តីពី​ការពង្រឹង​សមត្ថភាព​គ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល​និង​តំបន់ការពារធម្មជាតិ​បានចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃទី១៥ខែធ្នូ​ម្សិលមិញ។កិច្ចប្រជុំ​នេះ​មាន​រយៈពេល៥ថ្ងៃ​គឺ​ពីថ្ងៃ​ទី១៥ដល់​ថ្ងៃទី១៩ខែធ្នូ​ឆ្នាំ២០១៤រៀបចំ​ធ្វើ​នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប​រៀបចំ​ក្រសួងបរិស្ថាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ​និង​ដៃគូ​អភិវឌ្ឍន៍​នានា។



គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​កំណត់​តម្រូវការ​នៃ​ឋបនីយ​ជីវ​មណ្ឌល​កំណត់​អត្តសញ្ញាណ​តំបន់​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​កំណត់​តម្លៃ​និង​អត្ថប្រយោជន៍​នៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សេដ្ឋកិច្ចសង្គម​និង​វប្បធម៌​នៅក្នុង​តំបន់​ឋបនីយ​ជីវ​មណ្ឌល​សំដៅ​ប្រែក្លាយ​តំបន់​ទាំងនោះ​ឱ្យទៅជា​គោលដៅ​អេកូ​ទេសចរណ៍​និង​តំបន់​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន។

សមាជិក​តំណាង​មកពី​បណ្តា​ប្រទេស​នៃ​អាស៊ីអាគ្នេយ៍​អ្នកជំនាញ​ដែល​មកពី​ប្រទេស កូរ៉េ​ចិន​ឥណ្ឌូនេស៊ី​ម៉ាឡេស៊ី​មី​យ៉ាន់​ម៉ា​ហ្វីលីពីន​ថៃ​វៀតណាម​ម៉ុង​ហ្គោ​លី​រុស្ស៊ី​ឥណ្ឌា​អ៊ីរ៉ង់​កា​ហ្សា​ក់​ស្ថាន​ណេ​ប៉ាល់​និង​អូស្ត្រាលី​ជាដើម​នឹងធ្វើ​ការពិភាក្សាគ្នា​លើ​ប្រធានបទសំខាន់ៗមួយចំនួន​ដូចជា​អេកូ​ទេសចរណ៍​និង​ធម្មជាតិ​និង​ការបំពាក់​ស្លា​កថា​តំបន់​អេកូ​ទេសចរណ៍ នៅ​ជុំវិញ​ជីវ​មណ្ឌល​បម្រុង​ដើម្បី​អ្នក​ទេសចរណ៍​អាច​ចូលទៅ​ទស្សនា​តំបន់​ទាំងនោះ៕






© រក្សាសិទ្ធិដោយ thmeythmey.com