ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​សម រង្ស៊ី ថា​ហ្វេ​ស​ប៊ុ​ក​ជួយ​អភិវឌ្ឍ​សង្គម ហើយ​លោក​នឹង​ប្រឆាំង​ការ​រឹតត្បិត
16, Dec 2014 , 5:32 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មានប្រសាសន៍ថា បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គឺជា​ប្រព័ន្ធ​ដ៏​ល្អ និង​មាន​ប្រសិទ្ធ​បំផុត ក្នុងការ​ផ្ដល់ព័ត៌មាន​នៅក្នុង​សង្គម។ លោក​អះអាង​ទៀតថា​គណបក្ស​របស់លោក នឹង​ការពារ​មិន​ឲ្យ​មានការ​កំណត់​ច្បាប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​រឹតត្បិត​សិទ្ធ​សេរីភាព​ក្នុងការ​បញ្ចេញមតិ របស់​ប្រជាពលរដ្ឋ​នោះទេ។ ការអះអាង​របស់លោក សម រង្ស៊ី​បែបនេះ គឺធ្វើឡើង​នៅក្នុង​ស​ន្និ​សិទ្ធ​ការ​សែត កាល​រសៀល​ថ្ងៃទី១៦ធ្នូ​នេះ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។



ស្ដាប់​សំឡេង៖


កន្លងមក​សង្គម​ស៊ីវិល​មួយចំនួន ធ្លាប់​លើកឡើង​បដិសេធ​ចំពោះ​សេចក្ដីព្រាងច្បាប់​ទាំងនេះ​ផងដែរ ដោយ​សង្គម​ស៊ីវិល​យល់ឃើញថា ច្បាប់​ទាំងនេះ​គឺមាន​ការ​រិត​ត្បិត​សេរីភាព និង​មានការ​គំរាមកំហែង​ដល់​ស្ថាប័ន​សង្គម​ស៊ីវិល និង​រិត​ត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​ជាដើម៕
Displaying 014‐20141216001−3H8A0765.jpg

Displaying 027‐20141216001−3H8A0793.jpg

https://lh6.googleusercontent.com/o0Z2SzpXh1A6rCdkT_5fAKk7TdheflyWOZHHGeni4JJTBA6N-y3OjRWnw0VKarO7TT90ug=w1869-h849

Displaying 050‐20141216001−3H8A0844.jpg


© រក្សាសិទ្ធិដោយ thmeythmey.com