កីឡាជាតិ
ជាតិ
ជម្រុះ​លី​ក​កំពូល​កម្ពុជា៖ស៊ីម៉ាក ប៉ះ​Albirexនៅ​ម៉ោង ៣រសៀល​នេះ
17, Dec 2014 , 10:31 am        
រូបភាព
ដោយ:
កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​ស្វែងរក​ក្រុម​ឡើងទៅ​បង្គ្រប់​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក២០១៤(Play Off) បាន​ដល់​ប្រកួត​ទី២ហើយដោយ​ក្រុម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក) ត្រូវ​ប៉ះ​ក្រុម​Albirex Niigata Phnom Penh FC នៅ​ម៉ោង ៣រសៀល​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៤ នៅ​ទីលាន​មជ្ឈមណ្ឌល​និង សាលា​បាល់ទាត់​ជាតិ​បាទី។



សម្រាប់​ក្រុម​ស៊ីម៉ាក់​ជា​សមាជិក​ថ្មី​មួយ​ដែល​គ្រប់គ្នា​មិនបាន​ដឹង​ពី​សមាសភាព​កីឡាករ​ថា​ល្អ​កម្រិតណា​នោះទេ​ព្រោះ​ក្រុម​មូ​យ​នេះ​ទើបតែ​ដណ្ដើម​តំណែង​ចំណាត់ថ្នាក់​លេខ២ នៅ​ក្របខណ្ឌ ក១ កាលពី​ខែសីហា កន្លងទៅ។

ងាក​មក​ក្រុម​Albirex Niigata វិញ​ទើបតែ​រកបាន១ ពិន្ទុ កាលពី​ប្រកួត​បើកឆាក​ពេល​ស្មើគ្នា១ ទល់ ១ ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​កាលពី​ថ្ងៃទី ១៥ ធ្នូ ថ្មីៗនេះ។ ខ្សែប្រយុទ្ធ​Kazuki Tatsuta រក​គ្រាប់​បាល់​នាំ​សំណាង​ឱ្យ​ក្រុម​នៅ​នាទី៨៣ ចុង​តង់​ទី២ ខណៈ​ក្រុម​គីរីវង់​នាំមុខ​តាំងពី​នាទី ២៧ក្នុង​តង់​ទី១ មកម្ល៉េះ។

ចំណែក​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​វិញ​មាន៖
១) គីរីវង់​សុខ​សែន​ជ័យ​មាន ១ ពិន្ទុ
២) Albirex Niigata Phnom Penh FC មាន១ ពិន្ទុ
៣) ក្រុម​ស៊ីម៉ាក់​មាន ០ ពិន្ទុ

អ្វីៗមិនទាន់​កាត់សេចក្ដី​ដឹងថា​តើ២ ក្រុម​ណា​មានឱកាស​ឡើងទៅ​ចូលរួម​ក្នុង​លី​ក​កម្ពុជា​រដូវ​កាល ២០១៥ នោះទេ​ដោយ​រង់ចាំ​ប្រកួត​កាត់សេចក្ដី​រវាង​ក្រុម​ស៊ីម៉ាក និង គីរីវង់​សុខ​សែន​ជ័យ​នៅ​ថ្ងៃទី ១៩ ធ្នូ ខាងមុខ​សិន៕



© រក្សាសិទ្ធិដោយ thmeythmey.com