ជាតិ
សង្គមជាតិ
សំរាម​បង្ហាញ​វត្ត​មាននៅ​កណ្តាល​ក្រុងភ្នំពេញ​ក្រោយ​កម្មករ​ធ្វើ​កូដកម្ម
17, Dec 2014 , 10:41 am        
រូបភាព
ដោយ:
នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី១៧ខែធ្នូ​នេះ សំរាម​បានបង្ហាញ​វត្តមាន​នៅតាម​ដងផ្លូវ និង​មហាវិថី​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ។ អ្នកធ្វើដំណើរ​ដែល​មិនបាន​ដឹង​រឿង​កូដកម្ម​របស់​កម្មករ​ក្រុមហ៊ុន ស៊ិន ទ្រី បាននាំគ្នា​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​ទីក្រុង​ភ្នំពេញ​គ្របដណ្តប់​ដោយ​សំរាម​យ៉ាង​ដូច្នេះ?



សូមបញ្ជាក់ថា វត្តមាន​សំរាម​នៅ​ទីក្រុង​ភ្នំពេញ កើតមានឡើង​បន្ទាប់ពី​កម្មករ​ក្រុមហ៊ុន​ស៊ិន ទ្រី បន្ដធ្វើ​កូដកម្ម បន្ទាប់ពី​ពួកគេ​មិន​ព្រម​ទទួលយក​ការសម្រេច​របស់​ក្រុមហ៊ុន។ នេះ​បើតាម​លោក ប្រាក់ សុខា តំណាង​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗលោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ស៊ិន ទ្រី សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល១៥ដុល្លារ​បន្ថែម​សម្រាប់​កម្មករ​ប្រមូល​វេន​ថ្ងៃ -យប់ និង ប្រាក់១០ដុល្លារ​បន្ថែម​ដល់​កម្មករ​អ្នក​បោស​តាមផ្លូវ។ ចំណែក​អ្នកបើកបរ​ឡាន ក្រុមហ៊ុន​បន្ថែម២០ដុល្លារ​ពីលើ​ប្រាក់​ឈ្នួល​គោល។

ប្រាក់​ឈ្នួល​គោល​កម្មករ​ក្រុមហ៊ុន​ស៊ិន ទ្រី បច្ចុប្បន្ន គឺ​អ្នកប្រមូល​សំរាម​វេន​ថ្ងៃ​ទទួលបាន ១០៥ ដុល្លារ  អ្នកប្រមូល​សំរាម​វេន​យប់ ១២០ដុល្លារ អ្នក​បោសសំអាត៩០ដុល្លារ និង​បើកឡាន​ពី១៣០-១៥០ដុល្លារ (តាម​អតីតភាព​ការងារ)។ សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​នេះ! 

© រក្សាសិទ្ធិដោយ thmeythmey.com