ជាតិ
សង្គមជាតិ
គម្រោង​​បណ្ណា​ល័យ​​ពន្ធនាគា​រ​បណ្តុះប​ណ្តាល​ជំ​នាញ​ដល់​ទណ្ឌិត​បាន​ជាង៤០០នាក់​ក្នុង​១​ឆ្នាំ​
17, Dec 2014 , 2:04 pm        
រូបភាព
សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​លទ្ធផល​សម្រេចបាន​រយៈ​ពេល៣ឆ្នាំ(២០១២-២០១៤)របស់ គម្រោង​បណ្តា​ល័យ​ពន្ធនាគារ និង​ផែនការ​សម្រាប់​អនាគត អនុវត្ត​ដោយ​អង្គការ​ស៊ី​ប៉ា ត្រូវបាន​រៀបចំឡើង នៅ​ថ្ងៃទី១៧ខែធ្នូ​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។



គម្រោង​បណ្តា​ល័យ​ពន្ធ​ធនាគារ បង្កើតឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​ផ្តល់ឱកាស​អប់រំ អភិវឌ្ឍន៍​ខ្លួនឯង បណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ និង​ធ្វើ​សមាហរណកម្ម​ជន​ជាប់ឃុំ​ទៅក្នុង​សង្គម​គ្រួសារ និង​សង្គមជាតិ តាមរយៈ​ការអភិវឌ្ឍ​សេវាកម្ម​បណ្ណាល័យ​ដែល​កំពុងដំណើរការ នៅក្នុង​ពន្ធនាគារ​ចំនួន២៦នៅ​ទូទាំងប្រទេស​កម្ពុជា។

Displaying 005‐20141217001−3H8A1029.jpg មាន​សៀវភៅ​ជាច្រើន​ប្រភេទ ដែល​រួមមាន​សៀវភៅ​ប្រលោមលោក ទស្សនា​វ​ដ្តី សៀវភៅ​កសិកម្ម អក្សរ​សិ​ល្បិ៍ សៀវភៅ​ទាក់ទង​នឹង​នយោបាយ និង​សិទ្ធមនុស្ស​ជាដើម ដើម្បី​ឲ្យ​ទណ្ឌិត​អាន និង​អាច​ផ្តល់​ជាការ​កំសាន្ត​ដល់​ទណ្ឌិត​ផងដែរ។ ក្រៅពី​ការជំរុញ​ការអាន​ដល់​ទណ្ឌិត គម្រោង​ក៏បាន​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ វិជ្ជាជីវៈ បាន​ជាង៥០ភាគរយ នៃ​ចំនួន​ទណ្ឌិត​សរុប​ដែល​ផុត​ទោស​ប្រមាណ៨០០ទៅ៩០០នាក់​ក្នុងមួយៗឆ្នាំ។

ថ្លែង​នៅក្នុង​ឱកាស​នោះ លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ី​ប៉ា បាន​មានប្រសាសន៍ថា៖«ចំណេះ ជំនាញ វិជ្ជាជីវៈ គឺ ជា​មធ្យោបាយ​តែមួយគត់ ដើម្បី​ឲ្យ​ទណ្ឌិត​មាន​ឯករាជ្យ ហើយ​អាច​រកប្រាក់​ចំណូល​បាន ពេល​ពួកគាត់​ចេញពី​ពន្ធនាគារ លើសពីនេះ នៅពេល​គាត់​មានចំណេះដឹង ធ្វើ​ឲ្យ​គាត់​ចៀស​ឆ្ងាយ​ពី​អំពើ​លួច ប្លន់ផ្សេងៗ ហើយ​នឹងមិន​វិលត្រឡប់​ទៅ​ពន្ធនាគារ​វិញ។

សូមបញ្ជាក់ថា គម្រោង​បណ្ណាល័យ​ពន្ធ​ធនាគារ​រយៈពេល៣ឆ្នាំ បង្កើតឡើង​ដោយ​អង្គការ​ស៊ី​ប៉ា សហការ​ជាមួយ​នាយកដ្ឋាន​ពន្ធ​ធនាគារ និង​ទទួលបាន​ការឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ មាន​ទឹកប្រាក់​ប្រមាណ៦៤៥ពាន់​ដុល្លារ៕
Displaying 044‐20141217001−IMG_0025.jpg

Displaying 040‐20141217001−IMG_0012.jpg


© រក្សាសិទ្ធិដោយ thmeythmey.com