ជាតិ
សង្គមជាតិ
ជនចម្លងជំងឺអេដស៍ទៅអ្នកដទៃ ត្រូវជាប់ពន្ធនាគារពី ១០ ទៅ ១៥ ឆ្នាំ
×
«ហាមឃាត់ដាច់ខាតចំពោះអ្នកដែលដឹងថា ខ្លួនមាន មេរោគអេដស៍ ឬជំងឺអេដស៍ ទៅប្រព្រឹត្តក្នុងចេតនាចម្លងទៅអ្នកដទៃ»។ នេះជាខ្លឹមសាររួមក្នុងមាត្រា ១៨ នៃច្បាប់ស្តីពី ការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ( HIV/AIDS) ដែលបានចូលជាធរមានកាលពីឆ្នាំ ២០០២ ។
ច្បាប់ដដែល ដែលមាន ១១ ជំពូក ៥៣ មាត្រា បានកំណត់នៅក្នុងជំពូកទី ១០ មាត្រា ៥០ ស្តីពីទោសប្បញ្ញត្តិយ៉ាងនេះថា «ជនណាដែលប្រព្រឹត្តផ្ទុយនឹងមាត្រា ១៨ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ដល់ ១៥ ឆ្នាំ » ៕
© រក្សាសិទ្ធិដោយ thmeythmey.com