ជាតិ
សង្គមជាតិ
ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់​គួរ​កំណត់​អាណត្តិ​របស់ខ្លួន
17, Dec 2014 , 4:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សមាគមយុវជន​ខ្មែរ​នឹង​រៀបចំ​មហាសន្និបាត​លើក​ទី៩ នៅ​ថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៤នេះ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម១រូប និង​សមាជិក​ក្រុមប្រឹក្សាភិបាល២រូប។ ក្រៅពី​ការបោះឆ្នោត​ជើ​ស​រើស​នេះ​មហាសន្និបាត​នឹង​បង្ហាញ​របាយការណ៍​សក​ម្ម​ភាព និង​ហិរញ្ញវត្ថុ​របស់​សមាគម​ក្នុង​រយៈពេល៣ឆ្នាំកន្លងមក​ផងដែរ។លោក ម៉ាក ចំរើន អតីត​ប្រធាន​សមាគមយុវជន​ខ្មែរ (KYA)៖ បាន​និយាយថា៖«អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់​គួរតែ​កំណត់​អាណត្តិ​ស្ថាប័ន​របស់ខ្លួន»។



បើតាម​ការ​ឲ្យ​ដឹង​ពី កញ្ញា ប្រាក់ មុន្នី​រ័ត្ន ជា​សមាជិក​គណៈកម្មកា​រ​រៀបចំ​មហាសន្និបាទ​លើក​ទី៩នេះ មាន​បេក្ខភាព​ជា​ប្រធាន​ចំនួន ២នាក់ ស្រី ១នាក់ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន ៣នាក់ ស្រី ២នាក់។ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​នៅ​ថ្ងៃទី១៨-១៩ ខែធ្នូ​នេះ នឹងមាន​ការចូល​រូ​ម​ពី​សមាជិក​របស់​សមាគម​យុវជន​ខ្មែរ​ចំនួន១២០នាក់។

ចំពោះ​លោក ម៉ាក ចំរើន អតីត​ប្រធាន​សមាគមយុវជន​ខ្មែរ(KYA)លក្ខ​និ្ត​កៈ​របស់​សមាគមយុវជន​ខ្មែរ ប្រការ១៨ ចំណុច «ក» បាន​ចែងថា៖«មហាសន្និបាត​សាមញ្ញ​ត្រូវតែ​រៀបចំឡើង​នៃ​ឆ្នាំ​ទី៣ ក្នុង​អាណត្តិនីមួយ»។ លោក​បាន​មានប្រសាសន៍ថា៖«ជា​ចំណុច​ល្អ​ចំពោះ​ការកំណត់​អាណត្តិ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកថ្មី ជាពិសេស​យុវជន​ជំនាន់​ក្រោយនេះ»។ក្រៅពីនេះ លោក ម៉ាក ចំរើន យល់ឃើញថា៖ «ចំពោះ​ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មិន​កំណត់​អាណត្តិ​របស់ខ្លួន គឺ​មិន​ចង់​ផ្តល់ឱកាស​ដល់​អ្នកថ្មី ហើយ​អាចបង្កើត​ទៅជា​បក្សពួក​និយម គ្មាន​តម្លាភាព មិន​ទុកចិត្ត​ចំពោះ​អ្នកថ្មី​ក្នុងការ​លើកស្ទួយ​ស្ថាប័ន​របស់ខ្លួន និង​បង្កើត​ស្ថាប័ន​មក ដើម្បី​បុគ្គល​ខ្លួនឯង​តែប៉ុណ្ណោះ»។ ក្រោយពី​យល់ឃើញ​យ៉ាង​ដូច្នេះ អតីត​ប្រធាន​សមាគមយុវជន​ខ្មែរ​រូបនេះ បាន​លើកឡើងថា៖«អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់​គួរតែ​កំណត់​អាណត្តិ​ស្ថាប័ន​របស់ខ្លួន»៕


© រក្សាសិទ្ធិដោយ thmeythmey.com