ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
តើ​វិស័យ​សុខាភិបាល​នៃ​ប្រទេស​រំដួល​ស្ថិតក្នុង​ចំណុច​គ្រោះថ្នាក់​ឬ?
17, Dec 2014 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
នាពេល​កន្លងមក វិស័យ​សុខាភិបាល​ទន់ខ្សោយ​នៃ​ប្រទេស​រំដួល​ត្រូវបាន​គេ​រិះគន់​គ្រប់គ្នា។ ដោយសារតែ​វេជ្ជបណ្ឌិត​​មួយចំនួន​ខ្វះ​ក្រមសីលធម៌​អ្នកជំងឺ​ច្រើន​ពាន់​ម៉ឺន​សែន​នាក់​បានរ​ត់ទៅ​ទទួល​ការព្យាបាល​នៅ​ប្រទេសជិតខាង។



គ្លីនិក​មួយចំនួន​ព្យាបាល​ដោយ​ខ្វះ​ការទទួលខុសត្រូវ​បាន​ធ្វើអោយ​អ្នកជំងឺ​មួយចំនួន​ស្លាប់បាត់​បង់ជីវិត។ ថ្នាំ​ហួស​កាលបរិច្ឆេទ ថ្នាំ​ក្លែងក្លាយ​បាន និង​កំពុង​ចរាចរណ៍​ដោយ​សេរី​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​រំដួល។ វេជ្ជបណ្ឌិត​មួយចំនួន​ត្រូវបាន​ក្រុមហ៊ុន​ផលិត​ថ្នាំ​ទិញ​ទឹកចិត្ត​អោយជួយ​ឡង់សេ​ថ្នាំ​របស់គេ។ ហើយ​ត្រឡប់មកវិញ គ្រូពេទ្យ​ទាំងនោះ ទទួលបាន​ប្រាក់កម្រៃ​លើកទឹកចិត្ត។

ព្រឹត្តិការណ៍​ចុងក្រោយ​នេះ មនុស្ស​ប្រមាណ១០០នាក់​ត្រូវបាន​ឆ្លង​មេរោគ​អេដស៍ ហើយ​បើតាម​ដំណឹង​ល្ហិ​ច​ល្ហៀ​ង​ដោយសារតែ​គ្រូពេទ្យ​ពីរ​នាក់​អាច​ប្រើប្រាស់​សា​រ៉ាងដដែលៗដើម្បី​ចាក់​ថ្នាំ​ជូន​ប្រជាពលរដ្ឋ។ តើន​រណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​សេវាកម្ម​សុខាភិបាល​នៃ​ប្រទេស​រំដួល? មន្ត្រី​សុខាភិបាល​ថ្នាក់ក្រោម ឬ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល?

សូ ភាសិត


© រក្សាសិទ្ធិដោយ thmeythmey.com