ជាតិ
សង្គមជាតិ
គំនរសំរាមក្បែរសាលាអន្លង់ពីរធ្វើឲ្យគ្រូបង្រៀននិងសិស្សឈឺរុំារ៉ៃ
× សៀមរាប៖ គំនរសំរាមមួយកន្លែង បានបង្កក្លិនស្អុយដល់ប្រជាពលរដ្ឋ ជាពិសេសគ្រូបង្រៀន និងសិស្សសាលា មួយកន្លែង ដែលមានទីតាំងនៅក្បែរនោះ។ អាណាព្យាបាលសិស្សបាននិយាយថា កូនរបស់ពួកគេឧស្សាហ៍មានជំងឺជាប្រចាំ ដូចជា រាក់ ក្អួត ចុកពោះជាដើម ដែលពួកគេសន្និដ្ឋានថា បណ្តាលមកពីក្លិនស្អុយដែលចេញពីគំនរសំរាមនោះ។
រយៈពេលប្រមាណ៤ឆ្នាំមកហើយ ដែលឡានចាក់សំរាម ដែលគេដឹងថា ជារបស់ក្រុមហ៊ុន ដឹកសំរាម នៅទីក្រុងសៀមរាប បានសម្រុកដឹកសំរាមទៅចាក់ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ កន្លែងចាក់សំរាម មានទីតាំងនៅលើដីវាលមួយកន្លែង ដែលមានចំងាយមិនដល់១គីឡូម៉ែត្រផង ពីសាលាបឋមសិក្សាអន្លង់ពីរ។
© រក្សាសិទ្ធិដោយ thmeythmey.com