ជាតិ
សង្គមជាតិ
គំនរ​សំរាម​ក្បែរ​សាលា​អន្លង់​ពីរ​ធ្វើ​ឲ្យ​គ្រូបង្រៀន​និង​សិស្ស​ឈឺ​រុំា​រ៉ៃ
17, Dec 2014 , 5:35 pm        
រូបភាព
សៀមរាប៖ គំនរ​សំរាម​មួយកន្លែង បាន​បង្ក​ក្លិនស្អុយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​គ្រូបង្រៀន និង​សិស្សសាលា មួយកន្លែង ដែលមាន​ទីតាំង​នៅក្បែរ​នោះ។ អាណាព្យាបាល​សិស្ស​បាន​និយាយថា កូន​របស់​ពួកគេ​ឧស្សាហ៍​មាន​ជំងឺ​ជាប្រចាំ ដូចជា រាក់ ក្អួត ចុកពោះ​ជាដើម ដែល​ពួកគេ​សន្និដ្ឋានថា បណ្តាលមកពី​ក្លិនស្អុយ​ដែល​ចេញពី​គំនរ​សំរាម​នោះ។



រយៈពេល​ប្រមាណ៤ឆ្នាំ​មកហើយ ដែល​ឡាន​ចាក់សំរាម ដែល​គេ​ដឹងថា ជា​របស់​ក្រុមហ៊ុន ដឹក​សំរាម នៅ​ទីក្រុង​សៀមរាប បាន​សម្រុក​ដឹក​សំរាម​ទៅ​ចាក់​ក្នុងភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង។ កន្លែង​ចាក់សំរាម មាន​ទីតាំងនៅ​លើដី​វាល​មួយកន្លែង ដែលមាន​ចំងាយ​មិន​ដល់១គីឡូម៉ែត្រ​ផង ពី​សាលាបឋមសិក្សា​អន្លង់​ពីរ។

© រក្សាសិទ្ធិដោយ thmeythmey.com