ជាតិ
ពីនេះ ពីនោះ
ដង្កូវនាង៣ថ្ងៃ​ដេក​ម្តង​ហើយ​ដេកម្តង១ថ្ងៃ​កន្លះ
18, Dec 2014 , 7:41 am        
រូបភាព
សត្វ​ដង្កូវនាង គឺជា​ប្រភព​តែមួយគត់ ដែល​សិប្បករ​ចិ​ញ្ចិ​ម​ដើម្បី​យកស​សៃ​សូត្រ។ សំបុក​ដង្កូវនាង​ខ្មែរ​មាន​ពណ៌​មាស ខុសពី​សំបុក​ដង្កូវនាង​របស់​ប្រទេសផ្សេងៗដែលមាន​ពណ៌​ស។ ជាធម្មតា សិប្បករ​ខ្មែរ ចិ​ញ្ចិ​ម​ដង្កូវនាង​ដាក់​ក្នុង​ចង្អេរ និង​ត្រូវដាក់​ទីកន្លែង​ដែលមាន​ពន្លឺ​គ្រប់គ្រាន់ និង​មាន​អនាម័យ។



សត្វ​ដង្កូវនាង វា​ស៊ី​ស្លឹក​មន ជា​អាហារ។ ដង្កូវនាង​ដេក៣ថ្ងៃ​ម្តង​ហើយ​ដេកម្តងៗរយៈពេល១ថ្ងៃ​កន្លះ។ ដង្កូវនាង​ឲ្យ​ផល​បាន​ជាស​សៃ​សូត្រ ក្នុង​រយៈពេល៤៥ថ្ងៃ។ មួយជីវិត​ដង្កូវនាង​អាច​បង្ក​កំណើត​តែ​ម្តងគត់ ពោលគឺ​មាន​អាយុ​តែ៤៥ថ្ងៃ​ប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com