ជាតិ
សង្គមជាតិ
អភិបាលខេត្ត​កោះកុង​បំភ្លឺ​បញ្ហាដីធ្លី​ដល់​គណៈកម្មការ​ទី១ នៃ​រដ្ឋសភា នៅ​រសៀល​នេះ
18, Dec 2014 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង នឹង​មក​ឆ្លើយបំភ្លឺ និង​ផ្តល់ព័ត៌មាន​ដល់​គណ:កម្ម​ការ​ទី១ នៃ​រដ្ឋសភា នៅ​វិមាន​រដ្ឋសភា ជុំវិញ​បញ្ហា​វិវាទ​ដីធ្លី​មួយចំនួន​នៅ​ខេត្តកោះកុង នា​វេលា​ម៉ោង ២: ០០ រសៀល​ថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០១៤នេះ ។



សំណុំរឿង​ដីធ្លី​ចំនួន ៤ ដែល​លោក ប៊ុន លើ​ត ត្រូវ​ឆ្លើយ​នៅ​ចំពោះមុខ​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា ហើយ​សំណុំរឿង​ដ៏​សើ​ប​ជាងគេ  គឺ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​នៅក្នុង​ស្រុក​បុ​ទុម​សាគរ ស្រុក​គិរីសាគរ និង​ស្រុក​ស្រែអំបិល ជាមួយ​ក្រុមហ៊ុន​ចិន លោក​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com