ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​ប្រេង​អាមេរិក​និង​បារាំង​លក់​នៅ​កម្ពុជា ពិបាក​ជជែក​គ្នា
18, Dec 2014 , 1:49 pm        
រូបភាព
ដោយ:

នៅក្នុង​ពិធី​ចែក​សញ្ញប​ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​នៅថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​អត្ថាធិប្បាយ​ពី​ការធ្លាក់ចុះ​តម្លៃ​ប្រេង​នៅលើ​ពិភពលោក។ ទន្ទឹមនឹង​និយាយ​ពី​ការធ្លាក់​ថ្លៃ​ទីផ្សារ​ប្រេង​នេះ លោក ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន ពិនិត្យ​ទីផ្សារ​ប្រេង​នៅ​កម្ពុជា ឲ្យ​បញ្ចុះតម្លៃ​ប្រេង​ផងដែរ។ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា ក្រុមហ៊ុន​ប្រេង​ក្នុងស្រុក ស្រួល​និយាយ​គ្នា​ឲ្យ​ចុះ​តម្លៃ តែ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ដែល​វិនិយោគ​នៅ​កម្ពុជា​ចំនួន ២ គឺ​ក្រុមហ៊ុន​អាមេរិក និង​បារាំង ពិបាក​និយាយ​គ្នា ឲ្យ​បញ្ចុះតម្លៃ។


ស្តាប់​សំឡេង










© រក្សាសិទ្ធិដោយ thmeythmey.com