ជាតិ
សង្គមជាតិ
ព្រះសង្ឃឯករាជ្យនឹងធ្វើសន្និសីទកាសែតស្ដីពីការរំលោភយកដីវត្តនិងសេរីភាពព្រះសង្ឃ
× បណ្ដាញព្រះសង្ឃឯករាជ្យនឹងធ្វើសន្និសីទកាសែតស្ដីពីការរំលោភយកទ្រព្យសម្បត្តិវត្តនិងការបំបិទសិទ្ធសេរីភាពព្រះសង្ឃនៅថ្ងៃទី១៩ធ្នូនៅភោជនីយដ្ឋានបៃតង។គោលបំណងនៃការធ្វើសន្និសិទ្ធនេះគឺដើម្បីប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់មន្ត្រីសង្ឃស្រុកព្រមទាំងអាជ្ញាធរស្រុកបវេលខេត្តបាត់ដំបងដែលបានសមគំនិតគ្នាយកដីសាលាសតិប្បដ្ឋានដែលជាកម្មសិទ្ធរបស់វត្តវេឡុងនារាមហៅវត្តបវេលទៅឲ្យក្រុមអ្នកមានអំណាចទុច្ចរិតមួយក្រុមក្នុងស្រុកបវេល។
បើតាមសេចក្ដីជូនដំណឹងក្រុមមន្ត្រីសង្ឃនៅស្រុកបវេលបានរួមគំនិតគ្នាបណ្ដេញព្រះសូត្រស្ដាំនិងសូត្រឆ្វេងចេញពីវត្តដោយសារព្រះគ្រូទាំងពីរអង្គបានខិតខំប្រឹងប្រែងការពារដីវត្តនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com