ពីនេះ ពីនោះ
សង្គមអន្តរជាតិ
អន្តរជាតិ
ចិន៖ ស្ត្រីម្នាក់ប្ដឹងសុំលែងលះប្ដី ដោយសារតែប្ដីតែងតែបោះលុយឲ្យចំមុខរបស់នាង
×
ស្ត្រីអាយុ ២៩ឆ្នាំម្នាក់មកពីខេត្ត Hunan ប្រទេសចិន បានដាក់ពាក្យលែងលះពីប្តីរបស់នាងដោយសារតែនាងអះអាងថា នាងមានអារម្មណ៍អាម៉ាស់ខ្លាំងណាស់ដែលប្តីរបស់នាង តែងតែបោះលុយឲ្យចំមុខរបស់ខ្លួន នៅរាល់ពេលដែលនាងសុំលុយ។ នេះបើយោងតាម CCTV ។
ប្រភពដដែលបានដកស្រង់សំដី អ្នកស្រី Zhang Ting ដែលប្ដឹងលែងលះប្ដីនោះថា ពេលណាដែលខ្ញុំសុំលុយគាត់បោះលុយមកចំមុខរបស់ខ្ញុំឬពេលខ្លះក៏បោះលុយទៅលើឥដ្ឋការូ គាត់មើលមកខ្ញុំហាក់ដូចជាគ្មានសេចក្ដីថ្លៃថ្នូរអ្វីទាំងអស់នោះទេ។ស្ត្រីចិននេះគឺមានអាយុតិចជាងប្តីរបស់នាងចំនួន ១៥ ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នានៅក្នុងឆ្នាំ២០០១នៅពេលដែលអ្នកស្រី Zhang មានអាយុទើបតែ១៦ឆ្នាំនោះទេ។
លោក Li Aiguoដែលជាស្វាមីរបស់អ្នកស្រីZhang គឺជាពាណិជ្ជករដ៏ល្បីឈ្មោះមួយរូប ហើយលោកបានស្នើសុំអ្នកស្រីZhang ធ្វើជាប្រពន្ធទាំងមិនទាន់គ្រប់អាយុរៀបការ។មួយឆ្នាំក្រោយមកប្តីប្រពន្ធមួយនេះបានចុះឈ្មោះរៀបអាពាហ៍ពិពាហ៍របស់ពួកគេដោយប្រើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ។
ទំនាក់ទំនងរបស់អ្នកពីរចាប់ផ្ដើមធ្លាក់ចុះក្រោយពេលដែលអ្នកស្រី Zhang បានក្លាយជាប្រពន្ធពេញសិទ្ធិ តែអ្នកស្រីមានអារម្មណ៍ថាប្ដីរបស់ខ្លួន មិនសូវរវីរវល់ជាមួយគាត់នោះទេដោយរវល់ជាមួយការងាររបស់គាត់។ ដូច្នេះហើយអ្នកស្រីZhang ងាកទៅរកអ៊ីនធឺណិតដើម្បីដោះស្រាយភាពឯកោរបស់នាងដែលជាមូលហេតុនៃការចោទប្រកាន់ថា ប្ដីរបស់គាត់ប្រើអំពើហិង្សាក្នុងគ្រួសារ។
នៅទីបំផុតចៅក្រមបានច្រានចោលបណ្តឹងឧទ្ធរណ៍នៃការលែងលះនេះ ព្រោះថាការអះអាងរបស់នាងថាមានអំពើហិង្សាក្នុងគ្រួសារនេះ គឺខ្វះភស្តុតាងគ្រប់គ្រាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com