ជាតិ
សង្គមជាតិ
អាជ្ញាធររាជធានីអំពាវនាវឲ្យបញ្ឈប់សកម្មភាពផ្ដល់ប្រាក់ឲ្យកុមារសុំទាននៅតាមផ្លូវ
× សាលារាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវ នៅថ្ងៃទី១៨ធ្នូនេះ ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបញ្ឍប់សកម្មភាពផ្ដល់ប្រាក់ទៅកុមារ ដែលធ្វើការសុំប្រាក់ លក់ផ្កា នៅតាមស្ដុបនានាក្នុងរាជធានីភ្នំពេញ។ មូលហេតុដែលសាលាក្រុងអំពាវនាវបែបនេះ គឺដើម្បីទុកឱកាសឲ្យពួកគេបានបន្ដការសិក្សាវិញ ជៀសវាងការប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍របស់ពួកគេ បញ្ចៀសការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយការបាត់បង់សណ្ដាប់ធ្នាប់ទីក្រុង។
តបតាមការស្នើរបស់មន្ត្រីអង្គការមិត្តសំឡាញ់ សាលាក្រុងជឿជាក់ថា ការធ្វើបែបនេះ គឺអាចជួយឲ្យពួកគេទាំងនោះចាកចេញពីជីវិតនៅតាមដងផ្លូវ មករៀនជំនាញ និងចេញរកការងារ ដើម្បីមានចំណូលសមរម្យដូចជាប្រជាពលរដ្ឋផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com