ជាតិ
សង្គមជាតិ
មន្ទីរពេទ្យកុមារអង្គរទទួលថវិកាសប្បុរសធម៌ពីសណ្ឋាគារ វិចតូរីយ៉ា
× សៀមរាប៖ដើម្បីតបទៅនឹងការអំពាវនាវ រកជំនួយសប្បុរធម៌ ក្នុងការជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងជួបប្រទះការខ្វះខាតថវិកា សណ្ឋាគារ វិចតូរីយ៉ា អង្គរ (Victoria Angkor) តាមរយៈកម្មវិធីសប្បុរសធម៌របស់ខ្លួន បានរកថវិកាជាងមួយម៉ឺនដុល្លារ ហើយថវិកាទាំងនោះ ត្រូវបានប្រគល់ជួនមន្ទីរពេទ្យកុមារហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ថវិកាចំនួន ១២,២៦៥ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានសណ្ឋាគារ វិចតូរីយ៉ា ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាជំនួយសប្បុរសធម៌ បន្តជួយកុមារក្រីក្រនៅកម្ពុជា។ ថវិកាទាំងនោះ បានពីការរៀបចំកម្មវិធីសប្បុរសធម៌មួយ ដែលរៀបចំឡើងដោយសណ្ឋាគារ វិចតូរីយ៉ា កាលពីរាត្រីថ្ងៃទី១៣ ខែធ្នូកន្លងទៅ ក្រោមប្រធានបទ «កុមាររបស់យើង អនាគតរបស់យើង»។
អនុប្រធានមន្ទីរពេទ្យកុមារអង្គរ បានអរគុណចំពោះថ្នាក់គ្រប់គ្រងសណ្ឋាគារ វិចតូរីយ៉ា ដែលតែងតែឈឺឆ្អាល និងដឹងឮចំពោះការខ្វះខាត នៃមន្ទីរពេទ្យកុមារអង្គរ។ លោកវេជ្ជបណ្ឌិត ងួន ចន្ទភ័ក្រា្ត បានបន្តថា នេះជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការជួយកុមារ ក្រីក្រ ដែលពុំមានលទ្ធភាពបង់ថ្លៃសេវាព្យាបាល នៅក្នុងមន្ទីរពេទ្យស្តង់ដាឯកជននានា។
គួររំលឹកថា ក្រោយពេលប្រគល់ថវិកាសប្បុរសធម៌រួចមក មន្ទីរពេទ្យកុមារអង្គរ ក៏បានផ្តល់ប័ណ្ឌសរសើរ ដល់អ្នកសណ្ឋាគារ វិចតូរីយ៉ា និងដៃគូសហការផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com