អន្តរជាតិ
បច្ចេកវិទ្យា
ឥណ្ឌាប្រើបណ្តាញសង្គម Facebook ចំណាត់ថ្នាក់លេខពីរ
× ការប្រើប្រាស់អ៊ិនធើណេតកាន់តែទូលំទូលាយ និងវិវត្តទៅដល់កម្រិតកំពូល។ ក្នុងនោះល្បីថាប្រទេសឥណ្ឌាក្រីក្រ តែពេលនេះការប្រើអ៊ិនធើណេតដែលកើនឡើងដល់លំដាប់លេខពីរ។អ្នកប្រើប្រាស់ 112 រយលាននាក់បានកើនឡើងតាមរយះយុវវ័យលើបណ្តាញសង្គម Facebook ក្នុងប្រទេសឥណ្ឌា។
ស្ងាត់ៗ តួរលេខថ្មីបានបញ្ជាក់ឱ្យដឹងថា ប្រទេសឥណ្ឌាមានអ្នកប្រើ Facebook ចំនួន 52 រយលាននាក់នៅចុងខែកញ្ញា ដែលចំនួនអ្នកប្រើប្រាស់ច្រើនសន្ធឹកនេះជាប់លំដាប់លេខពីរបន្ទាប់ពីសហរដ្ឋអាមេរិច។
អ្នកប្រើប្រាស់ចំនួន 112 រយលាននាក់ក្នុងប្រទេសឥណ្ឌា ហើយប្រជាជនច្រើនជាង 99 រយលាននាក់ប្រើអ៊ិនធើណេតភ្ជាប់លើទូរស័ព្ទដៃ។ ក្នុងចំណោមអ្នកប្រើប្រាស់សរុប ក្នងមួយថ្ងៃមានប្រជាជនចំនួន 45 រយលាននាក់នៅក្នងប្រទេសឥណ្ឌាប្រើទូរស័ព្ទភ្ជាប់អ៊ិនធើណេតទាក់ទងទងទៅមិត្តភក្តិលើបណ្តាញសង្គម Facebook។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Facebook មានចំណងជើងថា ‘Coming of Age on Screens’ បានឱ្យដឹងថា អ្នកប្រើប្រាស់ 77 ភាគរយ ក្នុងនោះក្មេងមានអាយុ 13-24 ឆ្នាំ មិនអាចចេញពីផ្ទះដោយគ្មានទូរស័ព្ទដៃ ហើយ 63 ភាគរយផ្សេងទៀតបានសម្រេចចិត្តឈប់មើលទូរទស្សន៍ដោយជ្រើសរើសយកទូរស័ព្ទ។
ផ្តល់សិទ្ធិដោយ www.itcity.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com