អន្តរជាតិ
អ្នកស្លាប់បន្តកើនដល់១១នាក់ដោយសារព្រិលធំៗនៅជប៉ុន
× អ្នកស្លាប់បន្តកើនដល់១១នាក់ដោយសារការធ្លាក់ព្រិលធំៗនៅជប៉ុនព្យុះព្រិលនៅតែបន្តធ្លាក់ក្នុងទម្រង់ធំៗ ហើយបានបណ្តាលអោយមានការស្លាប់របស់ប្រជាជនកើនឡើងដល់១១នាក់ ហើយនៅក្នុងប្រទេសជប៉ុន។ ការធ្លាក់នេះបានធ្វើអោយមានការប៉ះដល់ការធ្វើដំណើររបស់ប្រជាជន ជាពិសេសបានគំរាមកំហែងដល់ការរស់នៅ ដោយសារព្រិលមានទម្ងន់ធ្ងន់និង អាកាសធាតុត្រជាក់ពេក។
បើយោងតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន Tsunan ចំនួនប្រជាជនដែលបានស្លាប់ដោយសារព្យុះព្រិលដែលមានទម្ងន់ធ្ងន់ៗ បានកើនឡើងដល់១១នាក់ហើយនៅក្នុងប្រទេសជប៉ុន នេះបើគិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៨ ម្សិលមិញនេះ។ ព្យុះព្រិលនៅតែបន្តធ្លាក់នៅប្រទេសជប៉ុន បានធ្វើការគំរាមកំហែងដល់អាយុជិវិតរបស់ប្រជាជន ដោយសារការ ធ្លាក់សង្កត់មកលើ ការជាប់គាំងនៅក្នងកន្លែងដែលមានព្រិលច្រើន និងការធ្លាក់ច្រើនហើយបណ្តាល អោយមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវដោយសារតែព្រិល។
ក្រៅពីការសម្លាប់ប្រជាជនដែលបណ្តាលមកពីព្រិលដែលមានទម្ងន់ធ្ងន់ ផ្លូវជាច្រើនរាប់ញ្ចូលទាំងផ្លូវក្រោមដីរាប់រយខ្សែត្រូវបានគ្របដណ្តប់មិនអាចធ្វើដំណើរបាន និងជាពិសេសនោះគិតមកដល់បច្ចុប្បន្ន ជើងហោះហើរ៥៥០ជើង ត្រូវលុបចោលដោយសារមិនអាចហោះហើរនៅក្នុងខណៈពេលដែលព្រិលកំពុងតែបន្តធ្លាក់កាន់តែខ្លាំងឡើងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com