កីឡាជាតិ
ជាតិ
ជម្រុះ MCL ៖ រសៀល​នេះ​រវាង ស៊ីម៉ាក និង គីរីវង់ មាន​អ្នក​សើច​ហើយ​មាន​អ្នក​យំ
19, Dec 2014 , 2:21 pm        
រូបភាព
កីឡាករ​ក្រុមស៊ីម៉ាក
កីឡាករ​ក្រុមស៊ីម៉ាក
ដោយ:
នៅ​ម៉ោង ៣ រសៀល​ថ្ងៃទី ១៩ ធ្នូ នេះ​លើ​ទីលាន​បាល់ទាត់​មជ្ឍមណ្ឌល និង សាលា​បាល់ទាត់​ជាតិ​បាទី នឹង​កាត់សេចក្ដី រវាង​ស៊ីម៉ាក និង គីរីវង់​សុខ​សែន​ជ័យ ត្រូវមាន​ក្រុម​មួយ​របូត​ចេញពី​វគ្គ​ជម្រុះ​ដណ្ដើម​ចំណាត់ថ្នាក់ (Play Off) ទៅលេង​ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ ២០១៥ ខាងមុខ។



ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដែលជា​ម្ចាស់​ទឹកដី​ខេត្តតាកែវ កំពុងមាន​ប្រៀប​ជាង​ដៃគូ​ព្រោះ​មាន ១ ពិន្ទុ​ក្នុង​ដៃ​ក្រោយ​ប្រកួត​ស្មើគ្នា ១ ទល់ ១ ជាមួយ​ក្រុម Albirex Niigata Phnom Penh កាលពី​ថ្ងៃ​បើកឆាក។ ស្របពេល​ក្រុម​ស៊ីម៉ាក់ ប្រកួត​ចាញ់ Albirex Niigata PP ២ ទល់ ០ នៅ​មិនទាន់មាន​ពិន្ទុ​កាន់​នៅឡើយ។

គិត​ត្រឹម​ពេលនេះ​ក្រុម Albirex Niigata PP បាន​កក់​កៅអី​ឡើងទៅ​មុន​ហើយ ក្រោយ ២ ប្រកួត​ឈ្នះ ១ ស្មើ ១ មាន ៤ ពិន្ទុ ដោយ​រង់​ចាំមើល​កាត់​រវាង​ក្រុម​ទាំង ២ រសៀល​នេះ។

វគ្គ​ជម្រុះ​នៅ​ឆ្នាំនេះ​រៀបចំ​នៅ​បាទី ខេត្តតាកែវ ព្រោះ​កីឡដ្ឋាន​ជាតិ​ជាប់​ជួសជុល​ក្រាល​ស្មៅ​សិប្ប​និមិត្ត ដោយមាន​ក្រុម​ចូលរួម​ចំនួន ៣ គឺ ក្រុម​ស៊ីម៉ាក, គីរីវង់​សុខ​សែន​ជ័យ និង Albirex Niigata PP ខណៈ​ក្រុម​ខេត្ត​ព្រះសីហនុ មិនបាន​ចុះឈ្មោះ​ចូលរួម​ប្រកួត។ ក្រុម​មាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន ២ មាន​តំណែង​ឡើងទៅ​ជំនួស​កៅអី​ដែល​ទំនេរ​ក្នុង​លី​ក​កម្ពុជា រដូវ​កាល​ក្រោយ៕

ឈ្នះ ឬ ស្មើ គីរីវង់​មានប្រៀប​ច្រើនជាង។ ដូច្នេះ រសៀល​នេះ រវាង ស៊ីម៉ាក និង គីរីវង់​សុខ​សែន​ជ័យ តើ​ក្រុម​មួយណា​នឹង​ដឹក​ដៃ Albirex Niigata PP ទៅ​វគ្គ​បន្ទាប់​បាន?




© រក្សាសិទ្ធិដោយ thmeythmey.com