អន្តរជាតិ
នយោបាយអន្តរជាតិ
មីយ៉ាន់់ម៉ាប្រកាសកែទម្រង់ប្រពន្ធ័តុលាការដើម្បីសន្តិភាពជាតិ
× ប្រធានតុលាការកំពូលមីយ៉ាន់ប្រកាសកែទម្រង់ប្រពន្ធ័តុលាការដើម្បីធានាអោយបានឯករាជ្យនិងនីតិរដ្ឋ ស្របតាមផែនការនៃការកែទម្រង់ បីឆ្នាំរបស់តុលាការកំពូលមីយ៉ាន់។ការកែប្រែនេះធ្វើឡើងក្រោយពីប្រពន្ធ័តុលាការមីយ៉ាន់ម៉ាស្ទើរតែទាំងមូលត្រូវបានគ្រប់គ្រងដោយរបបយោធាជាច្រើនទសវត្សមកហើយ។
កាលពីថ្ងៃទី១៧ធ្នូកន្លងទៅនេះប្រធានតុលាការកំពូលមីយ៉ាន់ម៉ាបានប្រកាសធ្វើការកែទម្រង់ប្រពន្ធ័តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់តែគ្រប់ដណ្តប់ដោយអំណាចយោធាជាច្រើនទសវត្សមកហើយ។ការកែទម្រង់នេះ ជាការធ្វើទំនើបភាវូនីយកម្មដើម្បីធានាអោយបានឯករាជ្យនិងនីតិរដ្ឋពិតប្រាកដ។
លោក Htun Htun ប្រធានតុលាការកំពូលរបស់មីយ៉ាន់ម៉ាបានអះអាងដោយយោងតាមផែនការបីឆ្នាំនៃការកែទម្រង់ដើម្បីសម្រេចអោយបានសន្តិភាពនិងវឌ្ឍនភាពមីយ៉ាន់ម៉ាត្រូវតែធ្វើអោយមានភាពល្អប្រសើនិងនិរន្តភាពនៃយុត្តិធម៌សេរីភាពនិងសមភាពនៅក្នងសង្គម។ផែនការបីឆ្នាំដែលនឹងចាប់ផ្តើមពីឆ្នាំ២០១៥ដល់២០១៧តទៅនឹងផ្តោតសំខាន់លើប្រពន្ធ័យុតិ្តធម៌ដែលជាផ្នែកមួយដ៏ធំនៃការកែទម្រង់ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលមិនមែនជាយោធាដែលបានកែប្រែប្រទេសមីយ៉ាន់ម៉ាពីប្រទេសឯកោនិយមតាំងពីឆ្នាំ២០១១។
បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការអន្តរជាតិផ្នែកច្បាប់ឆ្នាំ២០១៣ប្រពន្ធ័យុត្តិធម៌មីយ៉ាន់ម៉ាពិតជាមានភាពល្អប្រសើរមែនជាពិសេសមេធាវីតែទោះបីយ៉ាងណាក៏ដោយអំពើពុករលួយនៅតែបន្តកើតមាននៅក្នុងប្រពន្ធ័យុត្តិធម៌របស់មីយ៉ាន់ម៉ា។លោក Robert San Aung សមាជិករបស់អ្នកច្បាប់បានបន្ថែមទៀតថា ទោះជាមានយុទ្ធសាស្ត្របីឆ្នាំដេលប្រកាសដោយប្រធានតុលាការកំពូលក្នុងពេលថ្មីៗនេះក៏ដោយប្រសិនបើមិនមានការអនុវត្តអោយបានប្រាកដប្រជានោះទេវានឹងក្លាយជាក្រដាសដែលគ្មានន័យអ្វីទាំងអស់។ដោយឡែកបើនិយាយពីប្រពន្ធ័យុត្តិធម៌របស់មីយ៉ាន់ម៉ាដែលបានអនុវត្តកន្លងមកក្រោមការដឹកនាំរបបយោធាមានអ្នកទោសនយោបាយជាច្រើននាក់ត្រូវបានកាត់ទោសដាក់ពន្ធធនាគារអោយអយុត្តិធម៌ុ។
គួរបញ្ជាក់ផងដែរចាប់តាំងពី២០១១នៃការកែទម្រង់របស់ប្រទេសមីយ៉ាន់ម៉ាប្រពន្ធ័គ្រប់គ្រងនៃរដ្ឋាភិបាលនិងទម្រង់រដ្ឋរបស់មីយយ៉ាន់ម៉ាមានការកែប្រែគួរអោយកត់សម្គាល់។តួយ៉ាងដូចជាការកែទម្រង់លើប្រពន្ធ័តុលាការដែលនឹងធ្វើឡើងស្របពេលដែលមីយ៉ាន់ម៉ានឹងមានការបោះឆ្នោតជាសកលមួយនៅក្នុងឆ្នាំ២០១៥៕
© រក្សាសិទ្ធិដោយ thmeythmey.com