អន្តរជាតិ
កូរ៉េខាងជើង​នៅ​ប្រឈមមុខ​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម
20, Dec 2014 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
អគ្គរដ្ឋទូត​កូរ៉េខាងជើង បាន​ជួបពិភាក្សា​អ្នកស៊ើប​អង្កេត​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​សម្រាប់​ការសន្ទនា​ដែល​ទាក់ទង​ទៅនឹង​របប​នៃ​ទីក្រុង​ព្យុងយ៉ាង ដែល​អាច​ប្រឈម​ជាមួយនឹង​បទឧក្រិដ្ឋ​សង្គ្រាម។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។


ដើម​សប្តាហ៍​នេះ ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​បាន​ជួប​ជាមួយ​មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​ទាក់ទង​ជាមួយនិង​របប​គ្រប់គ្រង​ទីក្រុង​ព្យុងយ៉ាង ដែល​អាច​ប្រឈមមុខ​ការចោទប្រកាន់​ប​ទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ក្នុង​ផងដែរ​លោក លោក គីម ស៊ុ​ង អ្នក​ប្រឹក្សា​កូរ៉េខាងជើង ក៏បាន​បញ្ជាក់ថា កិច្ចប្រជុំ​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស Marzuki Darusman ក៏​នឹងត្រូវ​លើក​ពិភាក្សា អំពី​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​សិទ្ធិមនុស្ស។

ដោយឡែក​ការបង្ហាញ​នូវ​របាយការណ៍​ទាក់ទង​និង​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង និង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ពុធ ដោយ​លោក Darusmanនៅក្នុង​មហា​ស​និ្ន​បាត​អង្គការ​ប្រជាជាតិ ដែល​កូរ៉េខាងជើង​នឹង​ប្រឈម​និង​បទឧក្រិដ្ឋ​សង្គ្រាម ដោយ​ផ្អែកលើ​ការរកឃើញ​របស់​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​នេះ។

នៅក្នុង​របាយការណ៍រ​បស់ លោក Darusmanបាន​ទទូច​ទៅ​រដ្ឋ​សមាជិក​មហាសន្និបាត​អង្គការសហប្រជាជាតិ​ទាំង១៩៣ ស្នើរ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​បញ្ជូន​ករណី​កូរ៉េខាងជើង​ទៅ​តុលាការ​ឧក្រិដ្ឋ​ម្ម​អន្តរជាតិ​និង​ពិចារណា​លើ​ទណ្ឌកម្ម​សម្រាប់​អ្នកទទួលខុសត្រូវ​សម្រាប់​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នេះ។ជាមួយគ្នា​ផងដែរ​សហភាព​អឺរ៉ុប និង​ជប៉ុន​បាន​សេចក្តីព្រាង​មួយ​ដើម្បី​ស្នើរ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការ​សមរ​ម្យ​ណាមួយ ដោយ​រាប់បញ្ចូល​ទាំង​បញ្ជូន​ករណីនេះ​ទៅ​តុលាការ​ទីក្រុង​ឡាអេ។

គួរបញ្ជាក់​ផងដែរ ក្នង​របប​នៃ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​ទីក្រុង​ព្យុងយ៉ាង​អំពើ​ប្រឆាំង​មនុស្សជាតិ​ជាច្រើន​ករណី​បាន​កើតឡើង​រួមមាន ភាពអត់ឃ្លាន ការសម្លាប់ ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​ជា​លក្ខណៈ​សាធារណៈ​ដែល អំពើ​ទាំងនេះ​គឺជា​អំពើ​ដែល​ពិភពលោក​ធ្វើការ​ថ្កោលទោស៕


© រក្សាសិទ្ធិដោយ thmeythmey.com