ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ប៉េតង់រកបានមេដាយប្រាក់៣ដើម្បីលើកមុខកម្ពុជាក្នុង Asean University Games
22, Dec 2014 ,
11:06 am
រូបភាព
ក្រុមកីឡាការិនីប៉េតង់កម្ពុជា។ រូបថតហ្វេសប៊ុក Ana Pancake
×
ដោយ:
រួបរួម
ប៉េតង់នៅតែជាកីឡាដែលមិនឲ្យកម្ពុជាបាក់មុខក្នុងព្រឹត្តិការណ៍ប្រកួតកីឡានៅលើឆាកអន្តរជាតិ។ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៧នៅក្នុងទីក្រុង Palembang ខេត្តស៊ូម៉ាត្រាខាងត្បូង ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១១ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ កន្លងមក ប៉េតង់ដណ្តើមបានមេដាយប្រាក់ចំនួន៣ ខណៈកីឡាផ្សេងទៀតរួមមាន តេក្វាន់ដូ បាល់ទាត់ វាយកូនឃ្លីលើតុ និងគុនដាវ មិនទទួលបានមេដាយណាមួយឡើយ។
កម្ពុជាមានឈ្មោះក្នុងតារាងមេដាយក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៧ (ASEAN University Games) បន្ទាប់ពីកីឡាប៉េតង់ចាប់ផ្តើមសកម្មភាពប្រកួតពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ។ ក្នុង៥វិញ្ញាសានៃកីឡាប៉េតង់នេះ កម្ពុជាបានឈានដល់វគ្គផ្តាច់ព្រ័ត្ររហូតទៅដល់បីវិញ្ញាសា ប៉ុន្តែពួកគេសុទ្ធតែបាត់បង់ឱកាសក្នុងការឈ្នះមេដាយមាសជូនជាតិ។
លើវិញ្ញាសាឯកត្តជនផ្នែកនារី កីឡាការិនី ឈិន ស្រីពេជ្រ បានយកឈ្នះម៉ាឡេស៊ី ១៣-៦ ឈ្នះថៃ ១៣-៩ និងចាញ់ឥណ្ឌូនេស៊ី ១៣-៨ នាវគ្គជម្រុះ។ ឈានដល់វគ្គផ្តាច់ព្រ័ត្រ ស្រីពេជ្រ បានចាញ់កីឡាការិនីម្ចាស់ផ្ទះឥណ្ឌូនេស៊ី Annisa Alfath ដដែលក្នុងលទ្ធផល ១៣-៨ ដោយទទួលបានមេដាយប្រាក់ ខណៈកីឡាការិនីម៉ាឡេស៊ី បានមេដាយសំរឹទ្ធក្រោយឈ្នះកីឡាការិនីថៃ។
សម្រាប់វិញ្ញាសាវាយគូនារី កីឡាការិនី ដួង ឌីណា និងឃួន យ៉ារី បានប្រកួតឈ្នះឥណ្ឌូនេស៊ី ១៣-០ ឈ្នះម៉ាឡេស៊ី ១៣-៣ និងឈ្នះឡាវ ៨-៦ នៅវគ្គជម្រុះ។ ប៉ុន្តែឈានដល់វគ្គផ្តាច់ព្រ័ត្រ ពួកគេបានប្រកួតចាញ់កីឡាការិនីថៃ Virakan Radmai និង Amsa Tongkun ១៣-១ ខណៈក្រុមកីឡាការិនីឡាវឈ្នះម៉ាឡេស៊ី នាការប្រកួតដណ្តើមមេដាយសំរឹទ្ធ។
រីឯការប្រកួតវិញ្ញាសាវាយចម្រុះ កីឡាករ សែម ម៉េងឡុង និងកីឡាការិនី ស៊ុន គន្ធា ក៏បានខកឱកាសក្នុងការទទួលបានមេដាយមាសផងដែរ បន្ទាប់ពីពួកគេបានចាញ់ក្រុមឡាវ Xok Anun Fongsanouvong និង Chansamone Vongsava
th នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមថៃ ឈ្នះមេដាយសំរឹទ្ធ។
ដោយឡែក វិញ្ញាសារវាយគូបុរសវិញ ពួកគេទទួលរងនូវការខកចិត្តបន្ទាប់ពីចាញ់ក្រុមឡាវ នាការប្រកួតដណ្តើមមេដាយសំរឹទ្ធ។ សម្រាប់ប្រភេទកីឡាប៉េតង់ក្នុងព្រឹត្តការណ៍កីឡាសាកលវិទ្យាល័យអាស៊ាននេះ ថៃឈ្នះមេដាយមាស៣ សំរឹទ្ធ១ ឡាវឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ ឥណ្ឌូនេស៊ីឈ្នះមេដាយមាស១ ប្រាក់១ កម្ពុជាឈ្នះប្រាក់៣ និងម៉ាឡេស៊ីឈ្នះសំរឹទ្ធ២ ។
បើគិតលើតារាងមេដាយរួម ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឈរនៅលំដាប់លើគេ ដោយនាំមុខ ថៃ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន។ ឡាវស្ថិតនៅចំណាត់ថ្នាក់ទី៦ សិង្ហបុរីលេខ៧ ។ មីយ៉ាន់ម៉ាដែលទទួលបានមេដាយប្រាក់៣ និងសំរឹទ្ធ៧ ស្ថិតនៅលើកម្ពុជា ខណៈទីម័រខាងកើតបានមេដាយសំរឹទ្ធ១ ដោយឈរនៅលើប្រ៊ុយណេដែលមិនទទួលបានអ្វីសោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
31 នាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម