ប្រាក់ខែ​ច្រើន កើន​ប្រពន្ធ
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
ប្រាក់ខែ​ច្រើន កើន​ប្រពន្ធ
22, Dec 2014 , 7:10 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រាក់ខែ​ច្រើន កើន​ប្រពន្ធ

  


    (ប​ទៈ កាកគតិ)

មនុស្ស​កាល​ឥឡូវ        ទ្រព្យធន​ច្រើន​ទៅ       
បែក​ចិ​ត្ដ​ចង់បាន        ប្រព​ន្ឋ​មួយ​មិន​ស្កប់          
ចាយ​ទ្រព្យ​រកបាន        ប្រព​ន្ឋ​ពីរ​ចង្ក្រាន
            កម្រ​ត្រូវ​គ្នា។

មេ​ដើម​ដាស​ដាល​ប្ដី​មក​ម្ដងម្កាល
ខឹង​តាំង​ចងពៀរ    ជួល​គេ​ប្រហារ       
កុំបី​ទុក​វា​ស្រី​ឥត​មាយា
        វា​លួច​ប្ដី​អញ។

ជាតិ​ជា​ស្ដ្រី    កុំ​ខ្លាច​អត់​ប្ដី       
កុំបី​ទៅ​ឆ្ងាញ់​អា​រឿង​ប្ដី​គេ       
នាំ​តែ​គេ​ខ្នាញ់    ប្រុស​គួរ​ស្រឡាញ់
មាន​ច្រើន​គរគោក។

ចាស់​ក្ដី​ក្មេង​ក្ដី    គួរ​ល្មម​លកលៃ       
គួរ​ល្មម​នឹង​យក    ពោះម៉ាយ​ទំនេរ       
គួរ​ល្មម​ពឹង​ជ្រក    កុំទៅ​លោម​យក
លោម​លួច​បោះ​គេ។

មនុស្ស​កាល​ឥឡូវ    កិ​ត្ដិ​យស​ខ្ពស់​ទៅ       
ស្រី​រាប់​កញ្ឆេរ    កាល​នៅ​តូច​ទាប       
គ្មានអ្វី​កើន​ទេ    ដល់​កើន​ប្រាក់ខែ
កើន​ទាំង​ប្រព​ន្ឋ។

ជាតិ​ជាម​នុស្ស​ប្រុស    គ្មាន​ច្បាប់​ហាម​សោះ   
រឿង​រែក​ប្រព​ន្ឋ    ស្មា​មួយ​អំ​រែក​ពីរ       
ម្ខាង​ស្រាល​ម្ខាង​ធ្ងន់    អ្នក​រង​ទារុណ
គឺ​ប្រព​ន្ឋ​ដើម។

នៅផ្ទះ​គ្រង​កូន    គ្រាំ​ចិ​ត្ដ​ស្ទើរ​សូន្យ           
ស្ទើរ​ផុតដង្ហើម    ស្គមស្គាំង​រីងរៃ       
ព្រោះ​ប្ដី​គេ​ឆ្អើម    គេ​ឈប់​ផ្ចុងផ្ដើម
    កើត​កាល​លែង​គ្នា។

ឱ!នាង​ចុង​អើយ    គួរ​អាសូរ​ហើយ       
ចិ​ត្ដ​ស្រី​ដូចគ្នា    នាង​ដើម​ខ្លោចផ្សា       
សោកា​គ្រប់​គ្រា    នាង​គួរ​ខ្លា​ចពៀរ
ខ្លាច​កម្ម​ផ្ដ​ន្ទ​ជេរ។

បុរាណ​ស្ដីថា    នាង​អ្នក​ឯណា       
ដែល​យកប្ដី​គេ    ឡើង​រកាដែក       
គេច​មិន​ផុត​ទេ    នាង​គួរ​រិះរេ
កាល​កេរ្តិ៍​ជា​ស្រី៕

      និពន្ធ​ដោយ៖ វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com