អន្តរជាតិ
នយោបាយអន្តរជាតិ
កំដៅឡើងខ្លាំងរវាងកូរ៉េខាងជើងនិងអាមេរិកលើការលួចចូលប្រពន្ធ័Sony Picture
×
ប្រធានគណៈកម្មាធិការការពារជាតិកូរ៉េខាងជើងបានបដិសេធសារជាថ្មីម្តងទៀតពាក់ពន្ធ័នឹងការលួចចូលប្រពន្ធ័គ្រប់គ្រងរូបភាពរបស់សូនី(Sony Picture ) ដើម្បីបញ្ឈប់នូវការផ្សាយភាពយន្តមួយដែលទាក់ទងនឹងរបបក្រុងព្យុងយ៉ាង។សារឆ្លើយតបនេះធ្វើឡើងក្រោយពីមានការចោទប្រកាន់ពីសហរដ្ឋអាមេរិក លើកូរ៉េខាងជើងថាបានលួចចូលក្នុងប្រពន្ធ័គ្រប់គ្រងរបស់ក្រុមហ៊ុនSony Picture។
កាលពីម្សិលមិញនេះរដ្ឋាភិបាលកូរ៉េខាងជើងបានបដិសេធការចោទប្រកាន់របស់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោននិងគំរាមថានឹងវាយប្រហារត្រលប់វិញទៅសហរដ្ឋអាមេរិកប្រសិនបើប្រទេសនេះនៅតែបន្តថ្កោលទោសកូរ៉េខាងជើងពាក់ពន្ធ័នឹងការលួចចូលប្រពន្ធ័គ្រប់គ្រងរបស់ក្រុមហ៊ុន Sony Picture ដើម្បីបញ្ឈប់នូវផ្សាយភាពយន្តមួយដែលទាក់ទងនឹងរបបក្រុងព្យុងយ៉ាង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកប៉ារ៉ាក់អូប៉ាម៉ាដែលបានធ្វើឡើងកាលពី១៩ធ្នូបានចោទថាកូរ៉េខាងជើងពិតជាបានលួចចូលប្រពន្ធ័គ្រប់គ្រងរបស់ក្រុមហ៊ុនរូបភាពសូនីហើយសហរដ្ឋអាមេរិកនឹងចាត់វិធានការណ៍ណាមួយដើម្បីសាកសមនឹងអំពើដែលកូរ៉េខាងជើងបានធ្វើ។
យ៉ាងណាមិញឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះមេបញ្ជាការការពារជាតិកូរ៉េខាងជើងបានបញ្ជាក់ត្រលប់ទៅវិញកូរ៉េត្រៀមរួចជាស្រេចក្នុងការប្រឈមមុខជាមួយនឹងសហរដ្ឋអាមេរិកក្នុងការធ្វើសង្គ្រាមតាមគ្រប់រូបភាពដោយរាប់បញ្ចូលទាំងសង្គ្រាមតាមប្រពន្ធ័អ៊ិនធ័រណែត។បន្ថែមពីនេះលោកបានប្រឆាំងនឹងរដ្ឋាភិបាលអាមេរិកដែលពាក់ពន្ធ័ការបង្កើតនូវខ្សែភាយន្តដែលបានដាក់បញ្ចាំងនៅក្នុងក្រុមហ៊ុន Sony Picture ដែលមានចំណងជើង«The Interview»។
ដោយឡែកមូលហេតុដែលកូរ៉េខាងជើងមិនសប្បាយចិត្តហើយអាចជាប់ពាក់ពន្ធ័ការចោទប្រកាន់របស់សហរដ្ឋអាមេរិកនោះដែលបានលើកឡើងនោះព្រោះនៅក្នុងឈុតឆាកក្នុងរឿង The Interview បាននិយាយពីសកម្មភាពប៉ុនប៉ងធ្វើឃាតមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនដោយភ្នាក់ងារCIA។
គួរបញ្ជាក់ផងដែរពាក់ពន្ធ័ការចោទប្រកាន់របស់សហរដ្ឋអាមេរិកគឺភាគរយច្រើនថាវាជាការពិតព្រោះបើនិយាយពីបច្ចេកវិទ្យាប្រពន្ធ័អ៊ិនធ័រណេតរបស់កូរ៉េខាងជើងបច្ចុប្បន្នមានលក្ខណៈទំនើបហើយជាពិសេសនោះភាគយន្តដែលបានដាក់ផ្សាយលើក្រុមហ៊ុសូនីនោះពិតជាធ្វើការវាយប្រហារខ្លាំងលើមេដឹកនាំកូរ៉េខាងជើង។មួយវិញទៀតកំដៅនៃការប្រឈមមុខគ្នារវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកបានចាប់ផ្តើមកាន់តែខ្លាំងឡើងទៅៗពាក់ពន្ធ័សង្គ្រាមតាមប្រពន្ធ័អ៊ិនធ័រណែត៕
© រក្សាសិទ្ធិដោយ thmeythmey.com