ព័ត៍មានសុខភាព
សុខភាព៖ មុនពេល​មាន​ផ្ទៃពោះ អ្នក​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ
03, Nov 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
ការថែទាំ​សុខភាព​របស់​អ្នក មុនពេល​អ្នកមាន​ផ្ទៃពោះ គឺជា​ការល្អ​សម្រាប់​អ្នក និង​កូន​របស់​អ្នក។ វា​ត្រូវបាន​គេ​ហៅថា ជាការ​ថែទាំ​មុនពេល​អ្នកមាន​ផ្ទៃពោះ។ គោលដៅ​នោះ​គឺ ដើម្បី​ពិនិត្យមើល សម្រាប់​ហានិភ័យ ដែលមាន​សក្តានុពល​ណាមួយ ចំពោះ​អ្នក និង​កូន​របស់​អ្នក ក្នុងអំឡុងពេល​អ្នកមាន​ផ្ទៃពោះ និង​ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​ណាមួយ ដែល​អ្នក​អាចមាន មុនពេល​ដែល​អ្នក​ចង់​ចាប់ផ្តើម​មាន​ផ្ទៃពោះ។ វា​ជា​ការល្អ​សម្រាប់​ខ្លួន​អ្នក ដែល​អាចមាន​សុខភាព​ល្អ​បំផុត ទាំង​រាងកាយ និង​ផ្លូវ​អារម្មណ៍ មុនពេល​ដែល​អ្នក​ចង់​យក​កូន។ អ្នក​អាច​ចាប់ផ្តើម ដោយ​ការធ្វើការ​ណាត់ជួប ជាមួយនឹង​ការផ្តល់​ប្រឹក្សា ចំពោះ​ការថែទាំ​មុនពេល​អ្នកមាន​ផ្ទៃពោះ ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក។ នេះ​គឺជា​អ្វីដែល​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព និង​សួរ​បញ្ជាក់​អ្នក ដើម្បី​ដឹង​អំពី​សុខភាព​របស់​អ្នក។



ប្រ​វិត្ត​របស់​ប្រព័ន្ធ​បន្ត​ពូជ​របស់​អ្នក មានដូចជា ប្រវត្តិ​របស់​ការ​មក​រដូវ​របស់​អ្នក ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត លទ្ធផល​របស់​ការធ្វើ​តេស្ត Pap និង​ជំងឺ​កាមរោគ​ណាមួយ ឬ​ការបង្ក​រោគ​ក្នុង​ទ្វារមាស ដែល​អ្នក​ធ្លាប់មាន​ក្នុង​អតីតកាល (ប្រវត្តិ​វេជ្ជសាស្ត្រ ប្រវត្តិ​វះកាត់ ការប្រើប្រាស់​ថ្នាំ​បច្ចុប្បន្ន ប្រវត្តិ​សុខភាព​គ្រួសារ លំនៅដ្ឋាន និង​កន្លែងធ្វើការ ទម្ងន់​របស់​អ្នក បៀ​ប​រស់នៅ​របស់​អ្នក ការធ្វើ​លំ​ហាត់ប្រាណ ការ​ញុំ​ា​ជាតិ​កាហ្វេ​អ៊ី​ន ក៏ដូចជា​ពពួក​វីតាមីន)៕


ផ្តល់សិទ្ធិដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com