ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
ពេទ្យ​កុមារ​អង្គរ​ចំណាយ៦លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​លើ​សេវា​ព្យាបាល​កុមារ​ក្រីក្រ
22, Dec 2014 , 8:15 pm        
រូបភាព
សៀមរាប៖បើ​យើង​និយាយ​ពី​មន្ទីរពេទ្យ​ដែល​ព្យាបាល​កុមារ​មិន​យក​ថ្លៃ​នៅក្នុង​ខេត្តសៀមរាប នោះគេ​នឹង​ស្គាល់​មន្ទីរពេទ្យ​ចំនួន២កន្លែង។ ក្រៅពី​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី៧ ឫ​ពេទ្យ​គន្ធបុប្ផា នៅមាន​មន្ទីរពេទ្យ​មួយទៀត គឺ​មន្ទីរពេទ្យ​កុមារ​អង្គរ។ បើទោះជា​ទំហំ និង​កម្រិត​ព្យាបាល មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ទ្រង់ទ្រាយ​តូច​ក៏ពិតមែន ប៉ុន្តែ វា​បានរួម​ចំណែក​ព្យាបាល​កុមារ​ក្រីក្រ ពី​ទីជិត ទី​ឆ្ងាយ​ជាច្រើន​ម៉ឺន​នាក់​ក្នុងមួយឆ្នាំៗ ។ អនុប្រធាន​គ្រប់គ្រង មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ឲ្យ​ដឹងថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យ​មួយ​នេះ ត្រូវការ​ថវិកា​ពី​សប្បុរសជន​ចំនួន​ប្រមាណ៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ផ្គត់ផ្គង់​ថ្លៃ​ព្យាបាល និង​សម្ភារ​នានា ដើម្បី​ជួយ​កុមារ​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា។



© រក្សាសិទ្ធិដោយ thmeythmey.com