សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមផ្អាកការនាំចូលផ្លែឈើពីអូស្ត្រាលីព្រោះបញ្ហាសត្វល្អិតថ្មីទើបរកឃើញ លោក Nguyen Xuan Hong ប្រធាននាយកដ្ឋានការពាររុក្ខជាតិរបស់វៀតណាម
×
ប្រទេសវៀតណាមបានសម្រេចចិត្តផ្អាកការនាំចូលផ្លែឈើពីប្រទេសអូស្ត្រាលី ដោយសារតែមានការព្រួយបារម្ភទៅលើ បញ្ហាសត្វល្អិតនៅក្នុងផ្លែឈើមួប្រភេទ ដែលទើបរកឃើញថ្មីៗនេះ ដែលអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ វិស័យកសិកម្មរបស់ប្រទេសខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua។
ទីភ្នាកងារព័ត៌មានរដ្ឋចិននេះក៏បានដកស្រង់សំដី លោក Nguyen XuanHong ប្រធាននាយកដ្ឋានការពាររុក្ខជាតិដែលស្ថិតក្រោមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរបស់វៀតណាមថាផ្លែឈើដែលនាំចូលពីអូស្ត្រាលីទាំង ៣៨ប្រភេទនឹងត្រូវបានផ្អាកចាប់ពីថ្ងៃទី ២ខែមករាឆ្នាំ ២០១៥ខាងមុខនេះតទៅ ដើម្បីការពារការការឆ្លងរាលដាលនៃសត្ថល្អិតកសិក្មថ្មី ដែលអាចវាយប្រហារផ្លែឈើនិងបន្លែក្នុងស្រុក។
ប្រទេសវៀតណាមបានបញ្ជូនសេចក្តីប្រកាសមួយទៅកាន់ភាគីអូស្ត្រាលី រួចរាល់ហើយដោយអនុលោមតាមបទបញ្ញត្ដិអន្ដរជាតិ។
បើតាមមន្ត្រីវៀតណាមខាងលើនោះ ការនាំចូលនេះនឹងត្រូវបានបន្តឡើងវិញ នៅពេលដែលមិនមានការផ្ទុះយ៉ាងរហ័សនូវប្រភេទសត្វល្អិតកសិកម្ម ដែលត្រូវបានរាយការណ៍ថា បានវាយប្រហារចំការផ្លែឈើរបស់ប្រទេសអូស្ត្រាលី និងនៅពេលដែលប្រទេសនេះ អាចបំពេញតាមលក្ខខណ្ឌរបស់ប្រទេសវៀតណាមវិញ។
សូមបញ្ជាក់ថា យោងតាមស្ថិតិពីនាយកដ្ឋានការពាររុក្ខជាតិវៀតណាម នៅក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំ ២០១៤នេះប្រទេសវៀតណាមបាននាំចូលផ្លែឈើចំនួន២០០០តោនមកពីប្រទេសអូស្ត្រាលី ដែលភាគច្រើនជាផ្លែប៉ោមទំពាំងបាយជូរនិង ឈឺរីជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com