អន្តរជាតិ
តើ​ប្រទេស​ណា​មានកម្រិត​អំពើពុករលួយ ទាបជាងគេ​នៅ​អាស៊ាន​ក្នុង​ឆ្នាំ២០១៤?
23, Dec 2014 , 9:37 am        
រូបភាព
ដោយ:
ជា​រៀងរាល់ឆ្នាំ​ស្ថាប័ន​អង្គការ​តម្លាភាព​អន្តរជាតិ​តែងតែ​ធ្វើ​ចំណាត់ថ្នាក់​ទៅលើ​ប្រទេសនីមួយៗលើ​កម្រិត​នៃ​អំពើពុករលួយ នៅក្នុង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋាភិបាល។ ការវាយតម្លៃ​នេះ គឺ​យោងតាម​ទិន្ន័យផ្សេងៗគ្នា​ជាច្រើន​ដែល​បានមកពី អ្នកជំនួញ និង​អ្នកជំនាញ​របស់​ប្រទេសនីមួយៗលើ​វិស័យ​សាធារណៈ។ យ៉ាងណាមិញ​បើ​យើង​ប្រៀបធៀប​នូវ​កម្រិត នៃ​អំពើពុករលួយ​នៅ​ក្នង​ស្ថាប័ន​ប្រទេស​អាស៊ាន ក្នុង​ឆ្នាំ២០១៤ យើង​បាន​ចំណាត់ថ្នាក់​ដូចខាងក្រោម៖


១. សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់ លេខ ៧ ក្នុងចំណោម​ប្រទេស១៧៥

២. ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ៥០ ក្នុងចំណោម​ប្រទេស ១៧៥

៣. ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់ លេខ ៨៥ ក្នុងចំណោម​ប្រទេស ១៧៥

៤. ថៃ ជាប់​ចំណាត់ថ្នាក់ លេខ ៨៥ ក្នុងចំណោម​ប្រទេស ១៧៥

៥. ឥណ្ឌូនេស៊ី ជាប់​ចំណាត់ថ្នាក់ ១០៧ ក្នុងចំណោម​ប្រទេស ១៧៥

៦. វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ ១១៩ ក្នុងចំណោម​ប្រទេស ១៧៥

៧. ឡាវ ជាប់​ចំណាត់ថ្នាក់​លេខ ១៤៥ ក្នង​ចំណោម​ប្រទេស ១៧៥

៨. កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ១៥៦ ក្នង​ប្រទេស​ចំណោម​ប្រទេស ១៧៥

៩. មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់​លេខ ១៥៦ ក្នុងចំណោម​ប្រទេស១៧៥

ដោយឡែក​សម្រាប់​ប្រទេស​ប្រ៊ុយណេ ក្នុង​ឆ្នាំ២០១៤វិញ មិន​ត្រូវបាន​វាយតម្លៃ​ដោយ​តម្លាភាព​អន្តរជាតិ​នោះទេ ព្រោះ​មិនមាន​ទិន្នន័យ​គ្រប់គ្រាន់ តែ​សម្រាប់​ឆ្នាំ២០១៣ប្រ៊ុយណេ ជាប់​ចំណាត់ថ្នាក់​លេខ ៣៨ ជារួម​និង បើ​ប្រៀបធៀប​ក្នុង​ស្ថាប័ន​អាស៊ាន​ប្រ៊ុយណេ​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​បន្ទាប់ពី​សិង្ហ​បុរី​ដែលមាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​សាធារណៈ​តិចតួច​ជាងគេ៕


© រក្សាសិទ្ធិដោយ thmeythmey.com