សង្គមអន្តរជាតិ​
អន្តរជាតិ
ករណី​ប្រហារជីវិត​មនុស្ស​ខុស​មួយទៀត បានកើត​ឡើង​នៅ​ប្រទេស​ចិន
23, Dec 2014 , 3:12 pm        
រូបភាព
ដោយ:
តុលាការ​ជាន់ខ្ពស់​នៃ​ខេត្ត Shandong ភាគ​ខាងកើត​របស់​ប្រទេស​ចិន​បានប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ចៅក្រម​ប្រាំ​រូប​ត្រូវបាន​ពិនិត្យឡើងវិញ​ករណី​រំលោភ និង​សម្លាប់ កាលពី ១៩ ឆ្នាំមុន បន្ទាប់ពី​បុរស​ម្នា​ក់បាន​សារភាពថា​ខ្លួន​ជា​អ្នកប្រព្រឹត្ត ប៉ុន្តែ​ជនជាប់ចោទ​ម្នាក់ទៀត​នោះ​ត្រូវបាន​គេ​កាត់ទោស​ប្រហារជីវិត​រួចហើយ​កាលពី​ឆ្នាំ១៩៩៥ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។



បើតាម​ប្រភព​ដដែល​នេះ តុលាការ​ចិន​កំពុងតែ​ពិនិត្យឡើងវិញ​លើ​រឿងក្តី លោក Nie Shubinបាន​គេ​ប្រហារជីវិត​កាលពី​ឆ្នាំ១៩៩៥នៅ​អាយុ២១ឆ្នាំ ដោយ​ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​និង​សម្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​ទីក្រុង​Shijiazhuangខេត្ត​ហឺ​ប៉ី​កាលពី​ឆ្នាំ ១៩៩។

សំណុំរឿង​មួយ​នេះ​ត្រូវបាន​ពិនិត្យឡើងវិញ ក្រោយ​ពេលដែល​ប៉ូលីស​បាន​សាកសួរ​ជនជាប់ចោទ​ម្នាក់​គឺ​លោក WangShujinអាយុ ៤៧ឆ្នាំ ដែល​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ក្នុងករណី​រំលោភ​សេពសន្ថវៈ​ឃាតកម្ម​ចំនួន​បី។ លោក Wang បាន​អះអាងថា​គាត់​បាន​រំលោភ​និង​សម្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​ចំការពោត នៅ​ជាយ​ទីក្រុង​Shijiazhuangខេត្ត​ហឺ​ប៉ី​កាលពី​ឆ្នាំ១៩៩៤ ដូច្នេះហើយ​មានន័យថា បុរស​ដែល​ត្រូវ​អាជ្ញាធរ​ប្រហារជីវិត​ខាងលើ​នោះ​គឺ​គ្មាន​ទោស​ទេ។

សូមបញ្ជាក់ថា មាន​ករណី​ស្រដៀង​គ្នា​នេះ ក៏បាន​កើតមានឡើង​នៅក្នុង​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី ដោយ​ជនជាប់ចោទ​ម្នាក់​គឺ​លោក Huugjilt ត្រូវបាន​គេ​កាត់ទោស​ប្រហារជីវិត កាលពី​ពី ១៨ ឆ្នាំ គឺ​នៅ​ខែឧសភា ឆ្នាំ១៩៩៦ ពីបទ​រំលោភ​និង​សម្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​បន្ទប់ទឹក​សាធារណៈ កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៦ ។ ប៉ុន្តែ​រយៈពេល ១៨ ឆ្នាំ​ក្រោយមក បុរស​ម្នាក់​ឈ្មោះ Zhao Zhihong បាន​សារភាពថា​ខ្លួន បាន​រំលោភ​និង​សម្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​បន្ទប់ទឹក​សាធារណៈ​នៅក្នុង​តំបន់​ខាងលើ​នោះ នៅក្រោយពេល​គាត់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​សាកសួរ​នៅក្នុង​ឆ្នាំ ២០០៥៕

រកឃើញថា​មានទោស​នៃ​ការរំលោភ​និង​ការសម្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​បន្ទប់ទឹក​សាធារណៈ​នៅក្នុង​រដ្ឋធានី​តំបន់​Hohhotលើ​ខែមេសា9,1996និង​ការកាត់ទោស​ប្រហារជីវិត​នៅ​ខែឧសភា​ឆ្នាំ 1996 លោក​ជា​ប្រតិបត្តិ​នៅលើ​ខែមិថុនា​ឆ្នាំ 1996 បាន​ចោទប្រកាន់ថា​រំលោភ​ក្មេងស្រី​មួយ​និង​ឃាតករ​សៀ​រៀល,



© រក្សាសិទ្ធិដោយ thmeythmey.com