ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ​នឹង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន១០ទៀត
23, Dec 2014 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ​គ្រោង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ ចំនួន១០ទៀត នៅតាម​បណ្តា​រាជធានី​ខេត្ត។ គម្រោង​នេះ​នឹង​សម្រេច​ឱ្យបាន​នៅក្នុង​រយៈពេល៣ឆ្នាំ គិត​ចាប់ពី​ឆ្នាំ២០១៥ដល់២០១។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ (AKP)។



បើតាម​ការផ្សាយ​របស់ AKP នៅក្នុង​សិក្ខាសាលា​ប្រចាំឆ្នាំ២០១៤ស្តីពី​ការអនុវត្ត​ការិយាល័យ​ច្រកចេញចូល​តែមួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ ក្នុង​ខេត្តសៀមរាប​កាលពី​ថ្ងៃទី២២ខែធ្នូ​នេះ លោក ចាន់ សុធា អគ្គនាយករង និង​ជា​ប្រធាន​អង្គភាព​វិភាគ​និង​អភិវឌ្ឍន៍​គោលនយោបាយ​ក្រសួងមហាផ្ទៃ​និយាយថា ការសម្រេច​បង្កើតឱ្យមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន១០បន្ថែមទៀត​នេះ​គឺ​តប​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន។

បើតាម​លោក សុធា បច្ចុប្បន្ន ការិយាល័យ​ច្រកចេញចូល​តែមួយ​ទូទាំងប្រទេស​មាន​ចំនួន៣៦ ហើយ​ការិយាល័យ​នេះ​កំពុង​ប្រតិបត្តិ​ការផ្តល់សេវា​ជូន​ពលរដ្ឋ​ចំនួន១៩៤ប្រភេទ៕


© រក្សាសិទ្ធិដោយ thmeythmey.com