អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ពហិកា​ចូលរួម​ពិភាក្សា​លើ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​UNSC
23, Dec 2014 , 5:10 pm        
រូបភាព
ដោយ:

កូរ៉េខាងជើង​បដិសេធ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​កំពុងតែ​ពិភាក្សា​ពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​របស់​របប​ក្រុង​ព្យុងយ៉ាង​ដើម្បី​សម្រេច​បញ្ជូន​សំណុំរឿង​ទៅកាន់​ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។កិច្ចប្រជុំ​ដែល​ដំណើរការ​ដោយ​អវត្តមាន​កូរ៉េខាងជើង​បានធ្វើ​ឡើង​ក្រោយ​មាន​សម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែលមាន​ការគាំទ្រ​ពីរភាគបី​អោយមាន​ការកាត់ទោស​កូរ៉េខាងជើង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។



នៅ​ថ្ងៃទី២៣ធ្នូ​នេះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​លើ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​លើកដំបូង​របស់​របប​ទីក្រុង​ព្យុងយ៉ាង​ទាំង​មិនមាន​ការចូល​ពី​សំណាក់​មេដឹកនាំ​កូរ៉េ​ឬ​អ្នកតំណាង​កូរ៉េខាងជើង​ឡើយ។កិច្ចប្រជុំ​ដែល​ដំណើរការ​ដោយ​អវត្តមាន​កូរ៉េខាងជើង បានធ្វើ​ឡើង​ក្រោយ​មាន​សម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដោយមាន​ការគាំទ្រ សម្លេង​ពីរភាគបី អោយមាន​កាត់ទោស​មេដឹកនាំ​របស់​កូរ៉េខាងជើង នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

កូរ៉េខាងជើង​មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​បទល្មើស​ដែល​បាន​ចោទ​ប្រកាន់ខ្លួន​ដោយ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដោយ​យោងតាម​របាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​រកឃើញថា​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ទីនោះ។ទោះបីជា​អវត្តមាន​របស់​កូរ៉េខាងជើង​ក៏ដោយ​បញ្ហា​នេះ​បាន​ក្លាយជា​ប្រធានបទ​មួយ​ដ៏​ក្តៅ​សម្រាប់​ប្រទេស​ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​ទាំង១៥ប្រទេស ជាពិសេស​នោះ​ចិន​បាន​ជំទាស់​លើ​កិច្ចប្រជុំ​នោះ​ផងដែរ។

ក្រៅពី​មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កូរ៉េខាងជើង​បាន​ព្រមាន​ឆ្លើយតប​ចំណាត់​ការដែល​អាច​នឹង​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កូរ៉េខាងជើង​ក៏​នឹង​ឆ្លើយតប​ចំណាត់ការ​នេះ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន។បន្ថែម​ពីនេះ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ក៏បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ដែល​បាន​យក​បញ្ហា​សិទ្ធិមនុស្ស​ធ្វើជា​ឧបករណ៍​ដើម្បី​ផ្តួល​រលំ​របប​ទីក្រុង​ព្យុងយ៉ាង។

យ៉ាងណាមិញ​ទោះបីជា​មានការ​ថ្កោលទោស​ពី​សំណាក់​សមាជិក​ភាគច្រើន​របស់​អង្គការសហប្រជាជាតិ​ក៏ដោយ​ការចង់​បញ្ជូន​សំណុំរឿង​កូរ៉េខាងជើង​ទៅកាន់​តុលាការ​ICC មានលទ្ធភាព​តិចតួច​ណាស់​ព្រោះ​បើ​យើង​គ្រ​ឡេ​ក​មើល​ប្រទេស​ដែលជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ហើយ​មាន​សិទ្ធិ​ជំទាស់(Veto)រាល់​ដំណោះស្រាយ​នោះ​គឺមាន​ប្រទេស​ចិន​និង​រុស្ស៊ី​ដែលជា​សម្ព​ន្ធ័​មិត្ត​របស់​កូរ៉េខាងជើង។

គួរបញ្ជាក់​ផងដែរ បទឧក្រិដ្ឋ​នេះ គឺ​សំដៅលើ​អំពើ​ប្រឆាំង​មនុស្សជាតិ​ជាច្រើន​ករណី​បានកើត​ឡើង រួមមាន ភាពអត់ឃ្លាន ការសម្លាប់​ក្នុង​ជ​ម្រុំ ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​ជា​លក្ខណៈ​សាធារណៈ​ដែល អំពើ​ទាំងនេះ​គឺ​ត្រូវបាន​ពិភពលោក​ថ្កោលទោស​ជាពិសេស​នោះ​នៅក្នុង​ស្ថាប័ន​អង្គការ​សហ​ប្រជា​ជាត​តែម្តង៕
 



© រក្សាសិទ្ធិដោយ thmeythmey.com