ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «ស្និត​និង​ស្និទ្ធ» មានន័យ​ខុសគ្នា​ដូចម្តេច?
24, Dec 2014 , 7:49 am        
រូបភាព
ដោយ: ថ្មីៗ
 ពន្យល់​ពាក្យ


តើ​ពាក្យ «ស្និត​និង​ស្និទ្ធ» មានន័យ​ខុសគ្នា​ដូចម្តេច?
ទី១៖ ពាក្យ «ស្និត» មានន័យថា ជា​ក្រាស​មួយ​ប្រភេទ​មាន​ធ្មេញ​ទាំងពីរ​ខាង​ល្អិត​ញឹក​ជិត សម្រាប់​សិត​ឲ្យ​ដោយ​ចៃ ឬ​សិតសក់​ស្ងួត​ឲ្យ​រាប​ជិត។ ក្នុងន័យ​មួយទៀត​មានន័យថា ជា​សំណុំ​ផ្លែ​ចេក​ដែល​នៅជាប់​នឹង​ស្និត។ ឧទាហរណ៍៖ ស្និតចេក ឬ​ចេក​មួយ​ស្និត។ 

ទី២៖ ពាក្យ «ស្និទ្ធ»មានន័យថា ស្និទ្ធស្នាល ដែលជា​ទីស្រឡាញ់, ជាទី​ពេញចិត្ត, ស្រឡាញ់​ស៊ប់, ស្រឡាញ់​អស់ពី​ចិត្ត។ ឧទាហរណ៍៖ មនុស្ស​ស្និទ្ធ​នឹង​គ្នា, មិត្រ​ស្និទ្ធ, ខ្ញុំ​មិនសូវ​ស្និទ្ធ​នឹង​គេ​ទេ។

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com