ជាតិ
សង្គមជាតិ
វត្ថុអនុស្សាវរីយ៍លក់ដាច់ខ្លាំងនៅមុនថ្ងៃណូអែល
× ខណៈបុណ្យណូអែលជិតចូលមកដល់បណ្តាក្រុមហ៊ុនផ្សារទំនើបភោជនីយដ្ឋានហាងលក់ទំនិញនានាចាប់ផ្តើមរៀបចំតុបតែងដើមណូអែលដែលមានភ្លើងគ្រប់ពណ៌ដើម្បីលំអហាងរបស់ខ្លួនបណ្តើរៗហើយ។ហាងលក់វត្ថុអនុស្សាវរីយ៍នៅម្តុំវិទ្យាល័យបាក់ទូកមានអតិថិជនចេញចូលឥតដាច់ជាពិសេសយុវជនបាននាំគ្នាមកទិញវត្ថុអនុស្សាវរីយ៍ទុកជូនមិត្តភក្តិឬអ្នកជាទីស្រឡាញ់របស់ពួកគេ។
កញ្ញាសុខហាងអ្នកគ្រប់គ្រងហាងលក់វត្ថុអនុស្សាវរីយ៍ហុងកុងនៅក្បែរវិទ្យាល័យបាក់ទូកបានប្រាប់ឱ្យដឹងថាវត្ថុអនុស្សាវរីយ៍លក់ដាច់ខ្លាំងនៅពីរឬបីថ្ងៃមុនដល់ថ្ងៃបុណ្យណូអែល។ ហើយថាហាងរបស់កញ្ញាសុខហាងលក់ដាច់ជារាល់ឆ្នាំ។ឆ្នាំនេះក៏ប្រហាក់ប្រហែលនឹងរាល់ឆ្នាំមុនដែរ។កញ្ញាសុខហាងបញ្ជាក់បន្ថែមថា៖«វត្ថុអនុស្សាវរីយ៍ដែលលក់ដាច់ជាងគេគឺតុក្កតាវត្ថុអនុស្សាវរីយ៍ធ្វើពីកែវបាច់ផ្កាកន្ត្រកផ្កាស៊ុបរូបថតនិងវត្ថុអនុស្សាវរីយ៍គូដូចជាចិញ្ចៀនឬកែវទឹកជាដើម»។
© រក្សាសិទ្ធិដោយ thmeythmey.com