អន្តរជាតិ
​បច្ចេកវិទ្យា
​ក្រុ​ម​ហ៊ុ​ន​ ​S​o​n​y​ ​ក្រោ​យ​ពី​ត្រូ​វ​បា​ន​វា​យ​ប្រ​ហា​រ​រ​ក​ឃើ​ញ​បា​ត់​ប​ង់​ឡើ​ង​ជ្រួ​ល​ច្រ​ប​ល់​
24, Dec 2014 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
នាយក​ប្រតិបត្តិ ផ្នែក Hollywood movie studio របស់​ក្រុមហ៊ុន Sony ខូចចិត្ត​ជាខ្លាំង​ក្រោយពី​រកឃើញ​មានការ​វាយប្រហារ​ពី​ជន​មិន​ស្គាល់មុខ​លើ emails ក្នុង​ក្រុមហ៊ុន និង​ទិន្ន័យ​សំខាន់​របស់​បុគ្គលិក​មួ​យ​ចំនួន ប៉ុន្តែ​លោក​បាន​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​ធ្វើការ​ជាធម្មតា។



លោក Michael Lynton ជា​អគ្គនាយក និង​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​រូបភាព​កំសាន្ត(Sony Pictures Entertainment )របស់​ក្រុមហ៊ុន Sony ជាមួយនឹង​ប្រធាន​រង Amy Pascal  បាន​កោះហៅ​បុគ្គលិក​មក​ប្រជុំ​ជា​ពី​ក្រុម​ក្នុង​ទីក្រុង Culver រដ្ឋ​កាលីហ្វ័​ញ៉ា។
 
 

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Sony បានឱ្យដឹងថា លោក  Lynton បាន​ប្រាប់​ទៅកាន់​បុគ្គលិក​ឱ្យ​ប្រុងប្រយ័ត្ន​លើ​ផ្នែក studio នៅ​ថ្ងៃមុខ​ទៀត។ គាត់​ក៏បាន​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​ខិតខំ​បន្ត​ធ្វើការ ក្រោយពី​ទទួល​ការវាយប្រហារ ក្នុងនោះ​ទាំង​លោក Lynton និង​លោក  Pascal ទទួល​បានការ​ទះដៃ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​បុគ្គលិក។

និយាយ​ពី​ការវាយប្រហារ​ចូលក្នុង​បណ្តាញ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Sony កាលពីថ្មីៗនេះ​វិញ វា​បានកើត​ឡើងលើ​ឯកសារសំខាន់ៗរបស់​ក្រុមហ៊ុន​ត្រូវបាន​លួច​ចេញ​ក្រៅ។ រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​លួច​ទៅ បានធ្វើឱ្យ​មានការ​ជ្រួលច្របល់​មិន​ស្ងប់​នៅ studio ភាគ Sony Corp របស់​ជប៉ុន។ ទាក់ទង​បញ្ហា​ឯកសារ​ដែល​លួច​ចេញទៅ​មានដូចជា៖ ឯកសារ​សំណុំ​ប្រាក់ខែ​បុគ្គលិក ពត៌មាន​ហិរញ្ញ​វិ​ត្ថុ  កោ​ល​ដៅ​ទីផ្សារសំខាន់ៗ និង​ប​ញ្ចី​ទំនាក់ទំនង​មុខ​ជំនួញ។ ក្រោយមកភ្លាមៗ  ក្រុមហ៊ុន​បាន​ប្រមូលផ្តុំ​គ្នា​រក​គន្លឹះ​ពិភាក្សា​រក​ដំណោះស្រាយ.

កាន់តែ​ពិសេស ឯកសារ​កំប្លែង​ដែល​លោក Pascal បាន​សរសេរ​លេងសើច​ពី​លោក  ប្រធានាធិបតី  Obama ក៏បាន​បាត់​ដែរ។ ពាក់ព័ន្ធ​នឹង​រឿង​កំប្លែង   ក្រោយពី​កើតមាន​បញ្ហា​លោក  Pascal បាន​ចេញមុខ​សុំទោស​ដោយ​ប្រើ emails សមរម្យ​មួយ​ឱ្យ​ជា​សា​ធា​រណះ​បានដឹង។

ទាំង​លោក Lynton និង​លោក  Pascal ទទួល​សំពាធ​យ៉ាងខ្លាំង ប៉ុន្តែ​វិធីសាស្ត្រ​ដំបូង​បំផុត​គឺ​លៃលក​ឱ្យ​បាត់​ភាពចលាចល ដើម្បីឱ្យ​បុគ្គលិក​ប្រឹងប្រែង​ធ្វើការ៕


© រក្សាសិទ្ធិដោយ thmeythmey.com