អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់ទៀត​ស្លាប់​ដោយ​ការបាញ់ប្រហារ​នៅ​អាមេរិក
24, Dec 2014 , 4:55 pm        
រូបភាព
ដោយ:
ក្មេងប្រុស​ម្នាក់​ដែល​ត្រូវគេ​អះអាងថា​មាន​វ័យ១៨ឆ្នាំ​និង​មាន​ឈ្មោះថា​Antonio Martinជា​ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់​បាន​ស្លាប់​ដោយសារ​ការបាញ់ប្រហារ​នៅ​St. Louis។បណ្តា​ប្រជាជន​នៅ​ទី​នោះបាន​ថ្កោលទោស​មន្ត្រី​ប៉ូលីស​ដោយ​ពួកគេ​អះអាងថា​ប៉ូលីស​ជា​អ្នកបាញ់​ប្រហារ​ក្មេងប្រុស​នេះ​រហូតដល់​ស្លាប់។



បញ្ហា​ខឹងសម្បារ​និង​ភាព​តានតឹង​ផុស​ឡើង​កាន់តែខ្លាំង​ឡើយ​ទៀតហើយ​ក្រោយ​ពេលដែល​ក្មេង​ស្បែក​ខ្មៅ​ម្នាក់​ត្រូវបាន​គេ​បាញ់ប្រហារ​និង​ស្លាប់បាត់​បង់ជីវិត​នៅ​St. Louisសហរដ្ឋអាមេរិក។

ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​បាន​ហើយ​ថា​មានឈ្មោះ​Antonio Martin មាន​វ័យ​ប្រហែល១៨ឆ្នាំ​ប៉ុណ្ណោះ។យ៉ាងណាក៏ដោយ​បណ្តា​ប្រជាជន​ស្បែក​ខ្មៅ​និង​ប្រជាជន​ក្នុង​តំបន់​បាន​សម្តែង​ការខឹង​សម្បារ​និង​ចោទប្រកាន់​ប៉ូលីស​ថា​ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​នេះ។

ប្រជាជន​បាននាំគ្នា​ស្រែក​ថ្កោលទោស​បណ្តា​ប៉ូលីស​នៅ​តំបន់​ដែល​កើតហេតុ​នេះហើយ​គេ​ឃើញ​ម្តាយ​របស់​ជនរងគ្រោះ​ស្អែក​យំសោក​ស្តាយ​កូន​និង​ទាមទារ​យុត្តិធម៌​ផងដែរ។គេ​ឃើញ​មនុស្ស​ជាច្រើន​បាន​ចែកចាយ​រូបភាព​និង​វីដេអូ​នៅ​កន្លែង​កើត​ហើយដោយ​គេ​ឃើញ​ម្តាយ​របស់​ជនរងគ្រោះ​នេះ​បាន​ទ្រហោ​រយំ​បោក​ខ្លួន​នៅពេល​ដឹងថា​កូនប្រុស​លោកស្រី​បាន​ស្លាប់បាត់​បង់ជីវិត​នោះ​ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​អ្នកបាញ់​ក្មេងប្រុស​នោះ​ជា​ប៉ូលីស​ឬ​អត់​ទេ។

ការបាញ់សម្លាប់​និង​រំលោភសិទ្ធិ​សេរីភាព​ការរើសអើង​ពូជសាសន៍​ក្មេង​ឬ​ប្រជាជន​ស្បែក​ខ្មៅ​នៅ​សហរដ្ឋអាមេរិក​កំពុង​ក្លាយជា​បញ្ហា​ប្រ​ឈ​មួយ​ហើយ​ប្រជាជន​ស្បែក​ខ្មៅ​បានបង្ហាញ​ក្តី​ខឹងសម្បារ​ជាខ្លាំង​ព្រមទាំង​ទាមទារ​អោយ​អាជ្ញាធរ​រក​យុត្តិធម៌​អោយ​ពួកគេ​និង​បញ្ចប់​ការរើសអើង​ពណ៌​សម្បុរ​នេះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com