អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​លោក ស៊ីន​ហ្ស៊ូ អា​បេ​ត្រៀម​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​
24, Dec 2014 , 5:14 pm        
រូបភាព
ដោយ:
សមាជិក​គណៈរដ្ឋមន្ត្រី​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ស៊ីន​ហ្ស៊ូ​អា​បេ​នឹង​លាលែង​ពី​តំណែង​ចាស់​ជា​ផ្លូវការ​ដើម្បី​បង្កើត​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ក្រោយពី​ទទួលបាន​នូវ​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​ជាមួយ​សម្លេង​ពីរភាគបី​នៅក្នុង​សភា​កាលពី​ថ្ងៃទី១៤ធ្នូ​កន្លងទៅនេះ។ការបង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​នឹងត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​នៅក្នុង​សភា​ដើម្បី​សុំ​សេចក្តីទុកចិត្ត​ជាមុនសិន​ទើប​បង្កើត​គណៈរដ្ឋមន្ត្រី​ជា​ក្រោយ។



នៅ​ថ្ងៃទី២៤ធ្នូ​នេះ​សមាជិក​គណៈរដ្ឋមន្ត្រី​ជប៉ុន​នៅក្នុង​អាណត្តិ​ចាស់​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្ស៊ូ​អា​បេ​នឹង​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ដើម្បី​បង្កើត​ក្បាលម៉ាស៊ីន​ថ្មី។ការបង្កើត​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នេះដែរ​នឹង​ត្រូ​ង​ឆ្លងកាត់​នូវ​ការបោះឆ្នោត​សុំ​សេចក្តីទុកចិត្ត​នៅក្នុង​សភា​ជាមុនសិន។

 ក្រោយពី​រំលាយ​សភា​មុន​អាណត្តិ​ក្រោម​ការដឹកនាំ​របស់​នាយ​ក​រដ្ឋមន្ត្រី ស៊ីន​ហ្ស៊ូ​អា​បេ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ​ជប៉ុន​បានរៀបចំ​ការបោះឆ្នោត​ជា​សកល​ឡើងវិញ​នៅ​ថ្ងៃទី១៤ធ្នូ​ជា​លទ្ធផល​គឺ​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្ស៊ូ​អា​បេ​បានទទួល​សម្លេង​ភាគច្រើន​នៅក្នុង​សភា​ពោលគឺ​ពីរភាគបី​នៃ​សម្លេង​សរុប។

ដោយឡែក​សម្រាប់​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់​នៅក្នុង​អាណត្តិ​ចាស់​ត្រូវតែ​លាលែង​ពី​តំណែង​ជាមុនសិន​ដើម្បី​រង់ចាំ​នូវ​ការបោះឆ្នោត​លើ​សេចក្តីទុកចិត្ត​លើ​រដ្ឋាភិបាល​ថ្មី​នៅក្នុង​សភា​ទើប​អាចបង្កើត​រាជរដ្ឋាភិបាល​ថ្មី​បាន​ហើយ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវ​ប្រព្រឹត្តឡើង​នៅក្នុង​ថ្ងៃ​ជាមួយគ្នា​និង​រំលាយ​នូវ​រដ្ឋាភិបាល​ចាស់​ផងដែរ។យ៉ាងណាមិញ​ការបោះឆ្នោត​ក្នុងការ​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​និង​គណៈរដ្ឋមន្ត្រី​ថ្មី​ត្រូវបាន​គេ​រំពឹងថា​នឹងមិន​មានការ​ផ្លាស់ប្តូរ​នោះទេ​ព្រោះ​ដោយសារ​ទោះបីជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ចាស់​មិនបាន​សម្រេច​នូវ​កំនើនសេដ្ឋកិច្ច​ដូចដែល​បាន​សន្យា​ក្នុងពេល​ឃោសនាបោះឆ្នោត​ក៏ដោយ​តែ​រដ្ឋាភិបាល​ស្តារឡើងវិញ​ក្នុងពេលដែល​ប្រទេស​ជប៉ុន​កំពុងតែ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារតែ​គ្រោះមហន្តរាយ​នៅក្នុង​ឆ្នាំ២០១២។

គួរបញ្ជាក់​ផងដែរ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​នាយករ​ដ្ឋ​មន្ត្រី ស៊ីន​ហ្ស៊ូ​អា​បេ​គឺជា​ចំណុច​សំខាន់​ដែល​ប្រជាពលរដ្ឋ​ជប៉ុន​ចាប់អារម្មណ៍​និង​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​បន្ត​កាន់តំណែង ដើម្បី​ពង្រឹង​នូវ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់លោក ដែល​គោលនយោបាយ​នោះ​មាន​ឈ្មោះថា​Abenomicsនៅ​ក្នង​អាណត្តិ​ថ្មី​របស់លោក។ គោលនយោបាយ​នេះ​ផ្តោតលើ​ចំណុច​បី​សំខាន់​រួមមាន​បញ្ចុះតម្លៃ​ប្រាក់​យេន(បង្កើន​ការនាំចេញ) បង្កើន​ការចំនាយ​ដោយ​បន្ទាប​តម្លៃ​ពន្ធ និង​ធ្វើកំណែទម្រង់​ដោយ​លើកកម្ពស់​វិស័យ​ឯកជន​ជា​វិស័យ​អាទិភាព៕




© រក្សាសិទ្ធិដោយ thmeythmey.com