ជាតិ
ពីនេះ ពីនោះ
ឈ្មួញបូមខ្សាច់ទាំងអស់គ្មានអាជ្ញាប័ណ្ណទេនៅពេលនេះ មិនយល់…?
×
កាលពីថ្ងៃពុធទី២៥ខែធ្នូម្សិលមិញ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក លឹម គានហោ បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកកាសែតថា ឈ្មួញដែលកំពុងធ្វើអាជីវកម្មបូមខ្សាច់ទាំងអស់នៅពេលនេះគ្មានអាជ្ញាប័ណ្ណនៅឡើយទេ។
ដោយសារបញ្ហាគ្មានអាជ្ញាប័ណ្ណនេះ ក្រុមការងាររបស់រដ្ឋាភិបាលបានបង្ក្រាប និងរឹបអូសសម្ភារបទល្មើសបានជិត១០០គ្រឿងហើយ។ លោកបានបញ្ជាក់ទៀតថា អ្នកធ្វើអាជីវកម្មកាលពីពេលមុនអាចមានអាជ្ញាប័ណ្ណ តែឈ្មួញកំពុងធ្វើអាជីវកម្មបូមខ្សាច់សព្វថ្ងៃគ្មានអាជ្ញាប័ណ្ណទេក្រោយការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់កម្ពុជាក្នុងអាណត្តិថ្មីនេះដែលមានរូបលោកជាប្រធានដដែល។
ប្រសិនបើជាការកេងបន្លំប្រាក់ចំណូលតាមបញ្ជីស្នាមផ្សេងៗនៅលើក្រដាស ឬការលួចកាប់ព្រៃឈើក្នុងព្រៃស្ងាត់ៗ ឬបទល្មើសឆក់ត្រីពេលយប់ អាចថា វាជារឿងពិបាកតាមដាន និងពិបាកបង្ក្រាបន្តិចមែន។ ប៉ុន្តែ រឿងបូមខ្សាច់នៅក្នុងទន្លេ និងក្នុងបឹងជាមួយសាឡង់ខ្នាតធំតូច និងមានសំឡេងម៉ាស៊ីនថ្លង់គ្រប់ម៉ោងទៀតនោះ ហេតុអ្វីបានជាអាជ្ញាធរ ជាពិសេស សមត្ថកិច្ចពាក់ព័ន្ធ មិនចុះទៅបង្ក្រាបអោយបានទាន់ពេលវេលា? តើគេគួរបណ្តែតបណ្តោយអោយឈ្មួញខ្សាច់អាចធ្វើព្យុះភ្លៀងស្រេចតែនឹងចិត្តដូច្នេះឬ? មិនយល់…?
សូ ភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com