អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការ​ថៃ​កាត់ទោស​ប្រហារ​ជីវិតបុរស​បីនាក់​ពីបទ​សម្លាប់​សកម្មជន​បរិស្ថាន
25, Dec 2014 , 4:22 pm        
រូបភាព
ដោយ:

តុលាការខេត្ត Chachoengsaoរបស់​ថៃ​បាន​កាត់ទោស​ប្រហារ​ជិវិត​បុរស​បីនាក់​ដែល​សមគំនិត​គ្នា​ពីបទ​ឃាតកម្ម​សកម្មជន​បរិស្ថាន​Prajob Naowa-opas។ឃាតកម្ម​នេះ​កើតឡើង​ក្រោយពី​សកម្មជន​បរិស្ថាន​បាន​ប្រឆាំង​ទៅ​និង​គោលការណ៍​អាជ្ញាធរ​ដែល​អនុញ្ញាតអោយ​ចាក់សម្រាម​ជាតិពុល​នៅក្នុង​ទីក្រុង Chachoengsao។



កាលពី​ថ្ងៃទី២៤ធ្នូ​កន្លងទៅនេះ​តុលាការ​ដំបូង​បាន​កាត់ទោស​ប្រហារ​ជិវិត​បុរស​បីនាក់​ដែល​សមគំនិត​គ្នា​ក្នុង​បទ​ឃាតកម្ម​សកម្មជន​បរិស្ថាន។ឃាតកម្ម​នេះ កើតឡើង​ក្រោយពី​សកម្មជន​បរិស្ថាន​បាន​ប្រឆាំង​គោលការណ៍​អាជ្ញាធរ​ដែល​អនុញ្ញាតអោយ​ចាក់សម្រាម​ជាតិពុល នៅក្នុង​ទីក្រុង Chachoengsaoនៅក្នុង​ឆ្នាំ២០១៣មកម្ល៉េះ។

សកម្មជន​បរិស្ថាន​លោក​Prajobត្រូវបាន​បុរស​ទាំងបី​នាក់​បាន​សមគំនិត​គ្នា​បាញ់សម្លាប់​កាលពី​ខែកុម្ភៈ​ឆ្នាំ២០១៣ខណៈពេលដែល​លោក​កំពុង​រង់ចាំ​ជួសជុល​ឡាន​នៅ​យានដ្ឋាន​មួយ។ក្នុងករណី​ឃាតកម្ម​នេះ​ប៉ូលីស​បាន​រកឃើញ​សំបក​គ្រាប់បួន​នៅ​កន្លែងកើតហេតុ។បន្ថែម​ពីនេះ​ប៉ូលីស​ក៏បាន​ពិនិត្យ​រកឃើញ​សម្លេង​តាម​ប្រព​ន្ធ័​ទូ​សព្ទ​ដែល​ជន​ទាំងបី​បាន​ទាក់ទង​គ្នា​មុន​និង​ប្រព្រឹត្ត​បទល្មើស​ផងដែរ។

ដោយឡែក​បុរស​ទាំងបី​ដែល​ត្រូវបាន​កាត់ទោស​ប្រហារ​ជិវិត​មាន​អត្តសញ្ញាណ​ដូចជា​លោក Phuthorn Kaweepun ជា​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ក្រសួង​ឧស្សាហកម្ម​និង​ពីរ​នាក់​ទៀត​លោក Yutthanai Nachaeng និង Anu Boonpeng ដែលជា​មន្ត្រី​យោធា។យ៉ាងណាមិញ​ក្រោយពី​ជនជាប់ចោទ​ដែលជា​យោធា​ពីរបាន​ផ្តល់នូវ​ចម្លើយ​សារភាព​ពិត​តុលាការ​បាន​សម្រាលទោស​ពី​ទោស​ប្រហារជីវិត​ទៅ​ទោស​ដាក់ពន្ធនាគារ​មួយជីវិត​វិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com